របៀបនៃការប្រើសញ្ញាក្បៀសក្នុងភាសាអង់គ្លេស

តើអ្វីជាភាពខុសគ្នារវាង “Let’s eat dad!” និង “Let’s eat, dad”? តើអ្នកចង់ញាំឪពុករបស់អ្នកឬក៏ចង់ហៅគាត់មកញាំអីជាមួយ? គ្រាន់តែដាក់សញ្ញាក្បៀស ន័យរបស់ប្រយោគនេះត្រូវបានប្រែប្រួលទាំងស្រុង។ តើអ្នកយល់ពីរបៀបប្រើប្រាស់សញ្ញាក្បៀស ឬក៏ប្រើសម្រាប់តែបំបែកពាក្យ មានជាអាថ៌នាម កិរិយាសព្ទ ឬក៏គុណកិរិយា?

Comma_Final

ខាងក្រោមនេះគឺជាទម្រង់ទាំង១០នៃការប្រើប្រាស់សញ្ញាក្បៀស។

១. ប្រើដើម្បីបំបែកពាក្យរបស់នាម គុណនាម ឬគុណកិរិយា

EX: She had in her bag a pen, a notepad, an eraser and a sharpener.

២. ប្រើដើម្បីបំបែកប្រយោគ២ដែលរៀបរាប់ពីសកម្មភាព២ជាប់គ្នា

EX: He walked in, yelled at his supervisor and left in a hurry.

៣. ប្រើបន្ទាប់ពីឃ្លារណបដែលនៅពីខាងមុខប្រយោគមេ (Main Clause)

EX: If you study, you’ll get a good grade.

៤. ប្រើមុខ និងបន្ទាប់ពី non-defining clause

EX: The brown shirt, which she gave me, is dirty.

៥. ប្រើដើម្បីបំបែកពាក្យ ឬឃ្លារនៃការចាប់ផ្ដើមរបស់ប្រយោគចេញពីប្រយោគមេ (Main Clause)

EX: To begin with, you all need to take notes.

៦. ពេលមាន “Yes” ឬ “No” នៅដើមប្រយោគ យើងត្រូវដាក់សញ្ញាក្បៀស

EX: Yes, they play the guitar.

៧. ប្រើពីមុខ ឬបន្ទាប់ពីកិរិយាស័ព្ទណែនាំនៅក្នុងការនិយាយដោយផ្ទាល់

EX: Sam told her, “Are you aware of what I’ve been through?”

៨. ប្រើពីមុខ Question Tags

EX: Kate is a really good piano player, isn’t she?

៩. ដើម្បីរក្សាពាក្យទៅតាមលំដាប់លំដោយនៅពេលដែលមានឃ្លារប្រយោគ ឬក៏ពាក្យអ្វីមួយមកកាត់នៅចំណុចកណ្ដាល។

EX: The University of Never Land, although hard to believe, has issued many fake certificates.

១០. ត្រូវតែប្រាកដថាអ្នកធ្វើតាមវិធានទាំង៩ខាងលើនេះ៕

Like ផេក អាឡាដាំង Like Ahladang ដើម្បី ទទួលបានពត៌មានជាច្រើនទៀត។