Smart Phone ដែលមានថាមពលថ្មខ្លាំងអាចទុកចោលរហូតដល់១៥ថ្ងៃ

Newsmartphone

Smart Phone ថ្មីដែលទើបតែវាយលុកចូលទីផ្សាបានអះអាងថាថ្មរបស់​ Smart Phone នេះអាចទុកចោលពី១០​ទៅ១៥ថ្ងៃដោយមិនចាំបាច់សាក ។

     Oukitel K10000 ​គឺជា Smart Phone ដែលភ្ជាប់ជាមួយកម្លាំងថ្ម១០០០០mAh ធំ​ជាង​Samsung​ Galaxy S6 ​ដល់ទៅ៦ដងនិង iPhone6 ដល់ទៅ៥កន្លះ ។​ យោងទៅតាមក្រុមហ៊ុនរបស់ចិន Oukitel ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចបានលើកឡើងថាការសាកថ្មឲ្យពេញគឺចំណាយត្រឹមតែរយៈពេល៣ម៉ោងកន្លះតែប៉ុណ្ណោះ ។ Software របស់ Smart Phone នាពេលបច្ចុប្បន្ននេះមានភាពប្រសើរឡើងទៅលើផ្នែកគ្រប់គ្រងការប្រើប្រាស់ថ្មទៅលើ Apps និង Programs​ ក្នុងទូរសព្ទ័ ប៉ុន្តែក្រុមហ៊ុនភាគច្រើនមិនបានគិតទៅដល់ការបង្កើនទំហំនិងកម្លាំង​ថ្មឲ្យកាន់តែធំនោះឡើយ ។​ ផ្ទុយទៅវិញ Oukitel អះអាងថាខ្លួននិងធ្វើឲ្យបានប្រសើរឡើងទាំងពីរយ៉ាងនេះ ។​ K10000 មានមុខងារ “Super Smart Standby” និង “intelligent power consumption management ” គឺជា Smart Phone ដែលមានទំហំថ្មធំជាងគេលើលោក នេះបើយោងទៅតាមការអះអាងរបស់ក្រុមហ៊ុន ។​ អ្វីដែលជាលក្ខណៈពិសេសរបស់ Smart Phone មួយនេះគឺអាចយក​ទៅសាកទូរសព្ទ័ដ៏ទៃបានទៀតផង ។​ ប៉ុន្តែទោះបីជាមានការលើកឡើងរបស់ក្រុមហ៊ុនថាខ្លួនបានប្រើប្រាស់បច្ចេកវិទ្យាកំពូលនៅលើថ្មរបស់ Smart Phone នេះយ៉ាងណាក្ដី តែទូរសព្ទ័ជំនាន់មុនៗរបស់ខ្លួនមិនទាន់លក់អស់ពីស្តុកនៅឡើយ​ទេ ហើយក្រុមហ៊ុនមួយនេះក៏មិនមែនជាដៃគូរប្រជែងរបស់​ក្រុមហ៊ុន Apple និង Samsung ដែរ ។

Facebook Comments