មូលហេតុនៃសង្គ្រាមលោកលើកទី១

សង្គ្រាមលោកលើកទី១គឺជាសង្គ្រាមរវាងមហាអំណាចក្នុងទ្វីបអឺរុប កើតឡើងចាប់ពីថ្ងៃទី២៨ខែកក្កដាឆ្នាំ១៩១៤ ដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៩១៨ បានសម្លាប់ជីវិតមនុស្សអស់១៧លាននាក់ ហើយជាសង្គ្រាមដែលបានផ្លាស់ប្តូរមហាអំណាច​ទ័ព និងនយោបាយលើពីភពលោក។ បច្ចុប្បន្ន មានការពន្សល់ជាច្រើនពីអ្នកប្រវត្តិសាស្ត្រនយោបាយ អំពីមូលហេតុនៃសង្គ្រាមនេះ និងអ្នកដែលបានចាប់ផ្តើមសង្គ្រាមនេះមុនគេ។ តាមការបកស្រាយ គ្មានចំឡើយណាមួយសន្មត់ថាត្រឹមត្រូវច្បាស់នោះទេ គឺអាស្រ័យលើភស្តុតាងស្រាវជ្រាវរបស់បញ្ញាវន្តតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកប្រវត្តិសាស្ត្របានដឹងយ៉ាងជាក់ថា សង្រ្គាមលោកលើកទី១កើតឡើងបន្ទាប់ពីការធ្វើឃាតព្រះអង្គ Franz Ferdinand ដែលជាពូជពង្សស្តេចនៃអាណាចក្រ Austro-Hungarian (អូស្ត្រូ ហាំងហ្ការី) ដែលសព្វថ្ងៃអាណាចក្រនេះបានក្លាយទៅជាប្រទេស អូទ្រីស និងប្រទេសហាំងហ្ការី ធ្វើឃាតដោយភេវរករជនជាតិសេប (Serbia)។

១. ហេតុអ្វី Franz Ferdinand ត្រូវបានធ្វើឃាតដោយភេវរករសេប?

នេះត្រូវចាប់ផ្តើមនិយាយពីជំលោះរវាងប្រទេស Serbia និងអាណាចក្រ​ Austro-Hungary សិន។ ប្រទេស Serbia បានទទួលឯករាជ្យជារដ្ឋនៅឆ្នាំ១៨៧៨ ពីអាណាចក្រ Ottoman របស់ប្រទេសតួគី (Turkey) សព្វថ្ងៃ។ Serbia បានឈ្នះសង្គ្រាមលើអាណាចក្រ Ottoman ហើយបានគ្រប់គ្រង់តំបន់ Bosnia និងប្រកាសខ្លួនជារដ្ឋឯករាជ្យដោយសន្ធិសញ្ញា San Stefano។​ ក្នុងសម័យនោះ ប្រទេសមហាអំណាចមួយក្នុងទ្វីបអឺរុបគឺជាអាណាចក្រ Austro-Hungary។​ ដោយមានភាពភ័យខ្លាចថាប្រទេស Serbia ដែលជាជនជាតិស្លាវ ចង់បង្កើតអំណាចខ្លួននិងគ្រប់គ្រងតំបន់ Balkan ខ្លួនមិនពេញចិត្តនឹងវត្តមានអំណាចរបស់ Serbia នេះឡើយ ទើប Austro-Hungary ដណ្តើមគ្រប់គ្រងតំបន់ Bosnia និងគ្រប់គ្រងសេដ្ឋកិច្ចក្នុងតំបន់ Balkan ទាំងមូល។ ទង្វើនេះបានធ្វើអោយចលនាទ័ពជាតិនិយមមួយក្នុងប្រទេស Serbia ឈ្មោះថា Black Hand មិនសប្បាយចិត្តជាខ្លាំងជាមួយអាណាចក្រ Austro-Hungary ហើយក៏លួចធ្វើឃាតព្រះអង្គម្ចាស់ Franz Ferdinand របស់ Austro-Hungary។

២. មានរឿងអ្វីបន្ទាប់ពីការសម្លាប់ព្រះអង្គម្ចាស់ Franz Ferdinand?

តាមពិតអាណាចក្រ Austro-Hungary​ លួចគុំគួនលើ Serbia និងចង់វាយប្រហារលើប្រទេសថ្មីមួយនេះយូរមកហើយ គ្រាន់តែខ្លួនគ្មានលេសក្នុងការឈ្លានពាន Serbia តូចមួយប៉ុណ្ណោះ។ ការធ្វើឃាតព្រះអង្គម្ចាស់ Franz Ferdinand បានក្លាយទៅជាលេស១សម្រាប់​ Austro-Hungary ធ្វើការឈ្លានពានប្រទេស​ Serbia។ ដូចនេះ Austro-Hungary បានផ្តល់ឱសានវាទ១មកប្រទេស Serbia អោយទទួលនូវកិច្ចព្រមព្រាង១០ប្រការ និងត្រូវផ្តល់ចម្លើយត្រឹមរយៈពេល៤៨ម៉ោង បើពុំដូចនោះទេ ប្រទេស Serbia នឹងត្រូវប្រឈមសង្គ្រាម។ នាយករដ្ឋមន្ត្រី Serbia លោក Nicola Pasic បានឆ្លើយតបវិញតាមកាលកំណត់ ប៉ុន្តែមិនយល់ព្រមលើ១ចំណុចតែប៉ុណ្ណោះ។ ការជំទាស់នេះបានធ្វើអោយ Austro-Hungary ខឹងយ៉ាងខ្លាំង និងបានប្រកាសសង្គ្រាមនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ១៩១៤។ ការឈ្លានពានរបស់ Austro-Hungary ក៏មានការជ្រុំជ្រែងពីប្រទេសអាលឺម៉ង់ (Germany) ផងដែរ ហើយសង្គ្រាមនេះហាក់បីដូចមានការគាំទ្រជុំវិញពិភពលោកដើម្បីរកយុត្តិធម៌អោយព្រះអង្គម្ចាស់ Franz Ferdinand ។ ភ្លាមនោះប្រទេស Serbia បានព្យាយាមទំនាក់ទំនងប្រទេសរុស្ស៊ី (Russia) ដែលជាប្រទេសសម្ព័ន្ធមិត្តដើម្បីអោយជួយ តែត្រូវរុស្ស៊ីបដិសេធ ព្រោះរុស្ស៊ីចង់ចរចារជាងការធ្វើសង្គ្រាម ហើយសង្គ្រាមនេះគ្មានអ្វីចំណេញសម្រាប់រុស្ស៊ីទេព្រោះអាលឺម៉ង់ដែលជាប្រទេសមហាអំណាចធំជាងគេនៅពីក្រោយ Austro-Hungary។

៣. ជំហររបស់ Russia

មិនធ្វើសង្គ្រាម ចង់ចរចារ។ បើធ្វើសង្គ្រាម ត្រូវធ្វើជាមួយ Austro-Hungary មិនមែន Germany ទេ។​ បើធ្វើសង្គ្រាមជាមួយ Germany ត្រូវមើលលើស្ថានភាពសិន។

ប៉ុន្តែនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ១៩១៤ Russia បានត្រៀមកងទ័ពបាត់ទៅហើយ។ Russia ប្រកាសសង្គ្រាមលើ Austro-Hungary នៅថ្ងៃទី៣១ ខែដដែល។ ស្តេច Tsar Nicholas របស់រុស្ស៊ីចង់ធ្វើសង្គ្រាមតែជាមួយ Austro-Hungary ប៉ុណ្ណោះ​ ប៉ុន្តែឧត្តមសេនីយរបស់រុស្ស៊ីប្រាប់ថានេះមិនមែនជាយុទ្ធសាស្រ្តសង្គ្រាមនោះទេ​ គឺត្រូវវាយប្រហារទាំងអាលឺម៉ង់ដែរទើបបាន។ ដូចនេះរុស្ស៊ីគ្មានជំរើស គឺត្រូវប្តូរស្លាប់រស់ជាមួយ Austro-Hungary និង Germany។ ប៉ុន្តែរុស្ស៊ីប្រើល្បិចមួយ គឺខ្លួនប្រកាធ្វើសង្គ្រាមតែជាមួយ Austro-Hungary តែធាតុពិតបញ្ជូនទ័ពទៅឈ្លានពានប្រទេសទាំង២។

៤. ជំហររបស់ Germany

ប្រទេសអាលឺម៉ង់គឺជាប្រទេសដែលពូកែធ្វើសង្គ្រាមនិងមានយុទ្ធសាស្រ្តទ័ពខ្លាំងក្នុងសម័យនោះ។ ដោយដឹងរុស្ស៊ីចេញទ័ពវាយប្រហារ អាលឺម៉ង់បានប្រកាសថារូបគេមិនអាចឈរអោយនរណាម្នាក់យកកាំភ្លើងមកភ្ជង់ក្បាលងាយនោះទេ ដូចនេះត្រូវតែធ្វើសង្គ្រាម។ ប៉ុន្តែអាលឺម៉ងតែងតែអនុវត្តតាមផែនការ​ Schlieffen ជាយុទ្ធសាស្ត្រទ័ពនិងយុទ្ធសាស្រ្តតំបន់។ តាមយុទ្ធសាស្រ្តនោះ បើអាលឺម៉ងត្រូវមានសង្គ្រាមជាមួយរុស្ស៊ី អាលឺម៉ងត្រូវធ្វើសង្គ្រាមជាមួយបារាំងដែរ (France) ព្រោះប្រទេសទាំង២ធ្លាប់មានប្រវត្តិសាស្រ្តសង្គ្រាមយូរមកហើយ ហើយបារាំងនឹងឆ្លៀតវាយប្រហារអាលឺម៉ង់ក្នុងពេលអាលឺម៉ងមានសង្គ្រាមជាមួយប្រទេសមហាអំណាចដទៃដូចជារុស្ស៊ី។ តាមយុទ្ធសាស្ត្រទ័ពរបស់អាលឺម៉ង់ ត្រូវវាយប្រហារប្រទេសបារាំងមុន និងរុស្ស៊ីបន្ទាប់ ព្រោះបារាំងខ្សោយជាងរុស្ស៊ី ហើយអាលឺម៉ង់ធ្លាប់ចំណាយពេលតែ១០សប្តាហ៍ប៉ុណ្ណោះដើម្បីឈ្នះសង្គ្រាមលើបារាំងនៅឆ្នាំ១៨៧០) ណាមួយកងទ័ពរុស្ស៊ីធ្វើចលនាយឺតត្រូវចំណាយពេលរាប់ថ្ងៃដើម្បីមកដល់អាលឺម៉ង។ នៅថ្ងៃទី១ខែកក្កដា អាលឺម៉ង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ីនិងបារាំង។ ពេលដែលបញ្ចេញទ័ពវាយប្រហារបារាំង បារាំងបានប្រកាសសង្គ្រាមជាមួយអាលឺម៉ង់នៅថ្ងៃទី៤ខែកក្កដា។ នៅថ្ងៃទី២កក្កដា ប្រទេសអាលឺម៉ង់ក៏បានលួចចងសម្ព័ន្ធមិត្តជាមួយអាណាចក្រ Ottoman ផងដែរដើម្បីចូលក្នុងសង្គ្រាមវាយប្រហារលើ Serbia។

៥. ជំហររបស់ England

ជំហររបស់ប្រទេសអង់គ្លេសដំបូងគឺអព្យាក្រឹត្យ ហើយព្យាយាមនាំភាគីជំលោះមកផ្សះផ្សារគ្នា។ ថ្វីត្បិតតែអង់គ្លេសមិនចង់ធ្វើសង្គ្រាម ប្រទេសនេះដឹងខ្លួនច្បាស់ថាមិនអាចឈរមើលអាលឺម៉ង់វាយប្រហារលើប្រទេសបារាំងដែលនៅជាប់ខ្លួននោះទេ។ អគ្គលេខាក្រសួងការបរទេសរបស់អង់គ្លេសបានព្យាយាមសម្របសម្រួលរហូតដល់មានការរិះគន់ពីប្រជាជនថាជាមនុស្សកំសាក។ យ៉ាងណាអង់គ្លេសបានព្រមានទៅអាលឺម៉ងហើយថា បើអាលឺម៉ងវាយប្រហារបារាំង នោះអង់គ្លេសនឹងចូលក្នុងសង្គ្រាមដែរជាមិនខាន។

មិនទាន់បានចូលវាយបារាំងផង អ្នកណាទៅស្មានដល់ថាកងទ័ពអាលឺម៉ង់ត្រូវឆ្លងកាត់ប្រទេស បេលហ្ស៊ិក (Belgium) ជាមុនសិនទើបអាចវាយប្រហារបារាំងតាមជើងគោកបាន។ ប៉ុន្តែប្រទេស បេលហ្ស៊ិក បានបដិសេធមិនអោយកងទ័ពអាលឺម៉ងចូល ទើបធ្វើអោយអាលឺម៉ង់សម្រេចចិត្តឈ្លានពាន បេលហ្ស៊ិក សិន។ យោងទៅតាមសន្ធិសញ្ញា London ឆ្នាំ១៨៣៩ ប្រទេសអង់គ្លេសមានកាតព្វកិច្ចការពារប្រទេស បេលហ្ស៊ិក ដែលជាសម្ព័ន្ធមិត្ត ដូចនេះអង់គ្លេសគ្មានជំរើសនោះទេ គឺត្រូវប្រកាសសង្គ្រាមជាមួយអាលឺម៉ង់ដែរនៅថ្ងៃទី៤ខែកក្កដា។

៦. ហេតុអ្វី United States ចូលក្នុងសង្គ្រាមនេះដែរ?

ប្រទេសអាមេរិចជាមហាអំណាចក្នុងទ្វិបអាមរិចដែលមានគោលនយោបាយមួយ គឺមិនចង់ពាក់ព័ន្ធជាមួយពួកមហាអំណាចនៅទ្វិបអឺរុប។ សង្គ្រាមនៅអឺរុបមានរយៈពេលអស់១ឆ្នាំទៅហើយ ធ្វើអោយមានមតិមួយចំនួនលើកថា តើអាមេរិចគួរចូលរួមសង្គ្រាមដែររឺទេ។ នៅលើកាសែតរបស់អាមេរិចបានចុះផ្សាយថា កងទ័ពអាលឺម៉ង់ធ្វើសង្គ្រាមព្រៃផ្សៃណាស់ ដូចនេះប្រធានាធិបតីលោក Woodrow Wilson ដែលស្រលាញ់សន្តិភាពមិនចង់អោយប្រជាជនអាមេរិចលះបង់ក្នុងទ្វិបអឺរុបឡើយ។ យ៉ាងណាអាមេរិចត្រូវរង់ចាំការយល់ព្រមពីសភាសិន ទើបអាចចេញទ័ពបាន។ នៅខែឧសភា ឆ្នាំ១៩១៥ ទូកសង្គ្រាមរបស់អាលឺម៉ង់បានវាយប្រហារលើកប៉ាល់ផ្ទុកអ្នកដំណើររបស់អង់គ្លេសសម្លាប់អ្នកដំណើរអស់១១៩៨​នាក់។ ក្នុងនោះមានប្រជាជនអាមេរិច១២៨នាក់ផងដែរ។ ការស្លាប់នេះបានធ្វើអោយប្រជាជនអាមេរិចខឹងនឹងអាលឺម៉ង់ជាខ្លាំង ហើយគណបក្សប្រឆាំងបានដាក់សម្ពាធលើរដ្ឋាភិបាលលោក Woodrow Wilson​ ជាខ្លាំងអោយចូលក្នុងសង្គ្រាមដែរ។ មិនត្រឹមតែផ្គើន អាលឺម៉ង់បានសន្យាថានឹងពង្រឹងកងទ័ពប្រទេស មិចស៊ីកូ (Mexico) ប្រសិនបើអាមេរិចចង់ចូលសង្គ្រាមនោះ។ ប្រទេសអាមេរិចសម្រេចចិត្តចូលក្នុងសង្គ្រាមប្រឆាំងនឹងអាលឺម៉ង់។
មិនយូរប៉ុន្មានប្រទេសដទៃស្ថិតក្រោមអាណានិគមអង់គ្លេស ដូចជាអូស្ត្រាលី ឥណ្ឌា និងប្រទេសនៅក្នុងទ្វិបអាហ្រ្វិកក៏បានចូលក្នុងសង្គ្រាមដែរដើម្បីជួយប្រទេសអង់គ្លេស។

៧. ជំហររបស់ Italy

ដំបូងឡើយ ប្រទេសអ៊ីតាលីចងសម្ព័ន្ធមិត្តក្នុង Triple Alliance ជាមួយ Germany និង Austro-Hungary។ ប៉ុន្តែប្រទេសអ៊ីតាលីជាប្រទេសឱកាសនិយមគិតផលប្រយោជន៍ផ្ទាល់ខ្លួន ថ្វីត្បិតតែចងសម្ព័ន្ធមិត្តជាមួយ Germany និង Austro-Hungary ក៏ពិតមែន តែអ៊ីតាលីតែងតែនៅអព្យាក្រឹត្យមិនចេញទ័ព។ លុះដល់ថ្ងៃទី២៦ខែមេសាឆ្នាំ១៩១៥ អ៊ីតាលីបានលួចចុះកិច្ចព្រមព្រាងចូលក្នុងសម្ព័ន្ធមិត្ត Triple Entente វិញ។ មូលហេតុដោយសារអ៊ីតាលីយល់ថាប្រសិនបើខ្លួនឈ្នះសង្គ្រាមលើ Austro-Hungary ខ្លួននឹងទទួលបានទឹកដីដ៏ធំរបស់ Austro-Hungary ដែលប្រជាជនអ៊ីតាលីកំពុងរស់នៅ។

Before 1915

In 1915

 

 

Facebook Comments