3ចំណុចនេះអាចប្រាប់អ្នកថាតើអ្នកមាន Crush រឺក៏ Love លើនរណាម្នាក់

ខុសពីពាក្យខ្មែរ ភាសាអង់គ្លេសប្រើពាក្យច្រើនបង្ហាញពីក្តីស្រឡាញ់ ដូចជា Love, Crush, Infatuation, Childish Attraction ជាដើម។ ពាក្យទាំងនេះមានន័យខុសគ្នាទាំងអស់។ នៅក្នុងភាសាខ្មែរពាក្យ “ស្រឡាញ់” ហាក់បីប្រើក្នុងស្ថានភាពច្រើន ខុសពីភាសាអង់គ្លេស។ ថ្ងៃនេះ យើងសូមផ្តោតលើពាក្យ Love និង Crush សិន។ អូ ភ្លេចប្រាប់! នៅពេលអ្នកលួចស្រឡាញ់នរណាម្នាក់រយៈពេលយូរនៅតែមិនអាចដកចិត្តពីគេបាន អ្នកតែងតែសង្ស័យថា តើវាជាអារម្មណ៍ Crush រឺ Love ទៅហើយ។ បើអ្នកចង់ដឹងចម្លើយ អ្នកត្រូវឆ្លើយនឹងសំណួរ៣ខាងក្រោម។ សូមឆ្លើយតាមត្រង់ កុំកុហកខ្លួនឯង។

១. ប្រសិនបើថ្ងៃស្អែកតម្រូវអោយអ្នកលះបង់ជីវិតរបស់អ្នកដើម្បីមនុស្សម្នាក់នោះ តើអ្នកហ៊ានទេ?

Love មិនមែនជាការស្រឡាញ់ធម្មតាដែលមនុស្សជាច្រើនយល់ច្រឡំ។ ពាក្យនេះត្រូវការការវិវឌ្ឍន៍នៃភាពចាស់ទុំចំពោះគ្នាទៅវិញទៅមក ពោលគឺការយោគយល់គ្នាខ្ពស់ រហូតឈានដល់ការលះបង់អ្វីមួយដើម្បីគ្នា ដោយមិនគិតពីខ្លួនឯង។ ដូចនេះប្រសិនបើចម្លើយរបស់អ្នកមិនអាចលះបង់ជីវិតដើម្បីមនុស្សម្នាក់នោះទេ វាគឺជា Crush មិនមែន Love ទេ។

២. តើម្នាក់នោះគឺជាមនុស្សល្អឥតខ្ចោះ?

បើអ្នកឆ្លើយថាម្នាក់នោះគឺជាមនុស្សឥតខ្ចោះ វាគឺជាអារម្មណ៍ Crush។ ផ្ទុយទៅវិញ បើអ្នកឆ្លើយថា ម្នាក់នោះនៅមានចន្លោះខ្វះខាត ប៉ុន្តែនៅតែចង់បានគេ នោះវាជា Love។

មនុស្សគឺគ្មានម្នាក់ណាល្អឥតខ្ចោះឡើយ។ អ្នកអាចដើរសួរប្តីប្រពន្ធដែលរៀបការហើយ ពួកគេតែងតែសម្លឹងមើលឃើញអ្នកដទៃដែលល្អជាងប្តី រឺប្រពន្ធ របស់ខ្លួន គ្រាន់តែពួកគេមិននិយាយប៉ុណ្ណោះ។ ការដែលឆ្លើយថាឥតខ្ចោះគឺជាភាពលម្អៀងរបស់អ្នក នឹងគ្រាន់តែភាពបាំងបិតការយល់ឃើញរបស់អ្នក ហើយក៏បានសេចក្តីថាការស្រឡាញ់របស់អ្នកមិនទាន់មានភាពចាស់ទុំនៅឡើយ។ ក្តីស្រឡាញ់ពិតកើតឡើងនៅពេលអ្នកបានមើលឃើញមនុស្សដទៃល្អជាងមនុស្សដែលអ្នកស្រឡាញ់ ប៉ុន្តែអ្នកនៅតែចង់នៅក្បែរមនុស្សដែលអ្នកស្រឡាញ់នោះទៀត។ អ្នកយល់ថាបើអ្នកចាកចេញពីគេទៅរកអ្នកថ្មី អ្នកខ្លាចគេយំ ខ្លាចគេឈឺចាប់ ខ្លាចគេគ្មានក្តីសុខ ដូចនេះអ្នកត្រូវនៅជាមួយគេ។ នេះហើយជាក្តីស្រឡាញ់។

៣. តើអ្នកស្រឡាញ់គេរយៈពេលប៉ុណ្ណើហើយ?

តាមការសិក្សារបស់ចិត្តវិទូ អារម្មណ៍ Crush មានមិនលើសពី៤ខែឡើយ។ ប្រសិនបើអ្នកលួចស្រឡាញ់គេលើលពីរយៈពេលនោះ វាអាចជាក្តីស្រឡាញ់ពិត។ ប៉ុន្តែចម្លើយទី៣នេះមានព្រំដែន។ ការស្រឡាញ់មនុស្សម្នាក់លើសពី៤ខែអាចជាក្តីស្រឡាញ់ពិត ប៉ុន្តែមិនទាន់ចាស់ទុំនោះទេ ព្រោះក្តីស្រឡាញ់ពិតចាំបាច់ត្រូវមានចំពោះគ្នាទៅវិញទៅមកសិន។

ចុងក្រោយសូមអ្នកឆ្លើយ ហើយគិតពីចម្លើយរបស់អ្នកដោយមិនលម្អៀង ទើបអ្នកអាចដឹងការពិតបាន។ ជូនពរអ្នកសំណាងល្អ។

មាន Checklist ខាងក្រោម៖

Facebook Comments