សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ផ្ដល់​អាហារូបករណ៍​ចំនួន៣១០នាក់សម្រាប់​ថ្នាក់បរិញ្ញាបត្រ

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានជូនដំណឹងដល់សិស្សានុសិស្ស និងសាធារណៈជនទាំងអស់អោយបានជ្រាបថា៖ PPIU និងរៀបចំការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣១០នាក់ ចូលសិក្សាក្នុងឆ្នាំសិក្សាថ្មី២០១៧-២០១៨ លើគ្រប់ជំនាញ តាមកម្មវិធីដូចខាងក្រោម៖

១. ចំនួនអាហារូ​បករណ៍សិក្សា៖

 • អាហារូបករណ៍សិក្សា១០០% រយៈពេល០៤ឆ្នាំ ១០នាក់ (មធ្យមភាគពិន្ទុ ៩០-១០០)
 • អាហារូបករណ៍សិក្សា៥០% រយៈពេល០២ឆ្នាំ ៥០នាក់ (មធ្យមភាគពិន្ទុ ៨០-៨៩)
 • អាហារូបករណ៍សិក្សា៣០% រយៈពេល០២ឆ្នាំ ២៥០នាក់ (មធ្យមភាគពិន្ទុ ៧០-៧៩)

២. វិញ្ញាសាប្រឡង៖

 • វប្បធម៌ទូទៅ រយៈពេល៦០នាទី
 • ភាសាអង់គ្លេស រយៈពេល៦០នាទី
 • គណិតវិទ្យា រយៈពេល៩០នាទី

៣. កម្មវិធីប្រឡង (នៅអាគារ PPIU)៖

 • ចាប់លក់ពាក្យ និងទទួលពាក្យ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ (ជាន់ទី០៥)
 • ផុតកំណត់ទទួលពាក្យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ (ម៉ោង១៧:៣០)
 • បិទឈ្មោះលេខតុ លេខបន្ទប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ (ម៉ោង១០:០០)
 • កាលបរិច្ឆេទប្រឡង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ (ម៉ោង០៨:០០ ដល់ ១២:០០)
 • ប្រកាសលទ្ធផល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ (ម៉ោង១៤:៣០)

៤. លក្ខខណ្ឌចុះឈ្មោះចូលរួមប្រឡង៖

 • ពាក្យសុំប្រឡងអាហារូបករណ៍សិក្សា (មានលក់នៅជាន់ទី៥)
 • វិញ្ញាបនបត្របណ្ដោះអាសន្ន ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬសញ្ញាបត្រដែលមានតម្លៃស្មើ
 • រូបថត ៤X៦ ចំនួន៣សន្លឹក

សម្គាល់៖

 • ចូលរៀននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧

ចំពោះព័ត៌មានលម្អិត ទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការរបស់ PPIU៖

Facebook Comments