សិក្សាអំពីការប្រើប្រាស់ប្រយោគអកម្ម (Passive Voice)

I. កាល (Tenses) និងទិដ្ឋភាព (Aspects) នៅក្នុងប្រយោគអកម្ម

១. កិរិយាស័ព្ទអកម្មមានទម្រង់ “be” + “passive participle”។ “be” គឺជាកាលដែលស្មើនឹងកាលនៃទម្រង់សកម្ម (active form)។ “passive participle” មានទម្រង់ដូច past participle។

ខាងក្រោមនេះគឺជាការសង្ខេបនៃការប្រើប្រាស់ប្រយោគទម្រង់អកម្មនៅក្នុងកាលធំៗនៅក្នុងភាសាអង់គ្លេស៖

២. ទម្រង់របស់ប្រយោគអកម្មនៅក្នុងប្រយោគបដិសេធ និងសំនួរ គឺមានភាពដូចគ្នាទៅនឹងប្រយោគសកម្ម (active sentence)។

សម្គាល់៖ យើងប្រើប្រាស់ “by” នៅក្នុងប្រយោគសំណួរដើម្បីសួររកភ្នាក់ងារ (Agent)។

ឧទាហរណ៍៖ Who were the drugs found by? (តើនរណាជាអ្នករកឃើញគ្រឿងញៀន?)

៣. នៅពេលដែលយើងប្រើប្រាស់ phrasal verb ឬ prepositional verb នៅក្នុងប្រយោគអកម្ម គុណកិរិយា (Adverb) ឬធ្នាក់ (Preposition: down, for, …) ស្ថិតនៅពីក្រោយ passive participle។

ឧទាហរណ៍៖

 • The tree was cut down last week.
 • Has the doctor been sent for?

៤. ពេលខ្លះយើងក៏អាចប្រើប្រាស់ participle សម្រាប់បញ្ជាក់ន័យ ដូចគ្នាទៅនឹងគុណនាម (Ex: a broken vase)។ ហើយយើងក៏អាចប្រើប្រាស់ participle នៅពីក្រោយកិរិយាសព្ទ “be” ផងដែរ (Ex: the vase was broken.)។ វាអាចត្រូវបានប្រើប្រាស់ក្នុងការនិយាយ (state) ឬសកម្មភាព (action)។

ឧទាហរណ៍៖

II. Modal verbs នៅក្នុងប្រយោគអកម្ម

១. យើងអាចប្រើប្រាស់ទម្រង់ប្រយោគអកម្មជាមួយនឹង modal verb។

ទម្រង់របស់វាគឺ៖

ឧទាហរណ៍៖

 • Stamps can be bought at any post office.
 • Animals should really be seen in their natural habitat.
 • Meals have to be prepared every day.
 • Many things that used to be done by hand are now done by machine.

២. Modal verb ក៏អាចត្រូវបានប្រើប្រាស់ជាមួយនឹងកាល perfect និង passive ក្នុងប្រយោគតែមួយ។

ទម្រង់របស់វាគឺ៖

ឧទាហរណ៍៖

 • I can’t find that piece of paper. It must have been thrown away.
 • The plane might have been delayed by the fog.
 • This bill ought to have been paid weeks ago.

III. ប្រើប្រាស់ពាក្យ “Get” ជាមួយនឹងប្រយោគអកម្ម

១‌. ពេលខ្លះ យើងប្រើប្រាស់ពាក្យ “Get” ជំនួសអោយពាក្យ “Be”។

ឧទាហរណ៍៖

 • The vase got broken when we moved.
 • It was so hot my shoulders were getting burnt.
 • If you don’t lock your bike, it might get stolen.

ពេលខ្លះទៀត ពាក្យ “Get” ត្រូវបានប្រើប្រាស់សម្រាប់តែករណីហេតុការណ៍ចៃដន្យ ឬហេតុការណ៍ដែលមិនមានការគ្រោងទុក។
២. នៅពីក្រោយពាក្យ “Get” អាចមានគុណនាមដែលបញ្ចប់ដោយ -ed។

ឧទាហរណ៍៖

 • I’d just got interested in the film when the phone rang. (= I’d just become interested in the film when the phone rang.)

មានគុណនាមផ្សេងទៀតដែលអាចត្រូវបានប្រើប្រាស់ពីក្រោយពាក្យ “Get” ដែលមានជាអាថ៌ bored, confused, drink, excited និង tired។

IV. ប្រើប្រាស់កិរិយាស័ព្ទ “Give” ជាមួយនឹងប្រយោគអកម្ម

នៅក្នុងប្រយោគសកម្ម កិរិយាស័ព្ទ “Give” ត្រូវមានកម្មបទចំនួន២។ មួយក្នុងចំណោមកម្មបទចំនួន២នោះអាចត្រូវបានប្រើប្រាស់ជាប្រធាននៃប្រយោគអកម្ម។

ឧទាហរណ៍៖

Active: The nurse gives the patient a sleeping pill.

Passive:

 • A sleeping pill is given to the patient.
 • Or, the patient is given a sleeping pill.

មានកិរិយាស័ព្ទជាច្រើនទៀតដែលត្រូវបានប្រើប្រាស់ដូចជាកិរិយាស័ព្ទ give ដែរ។ កិរិយាស័ព្ទទាំងនោះមានដូចជា send, offer, award…

V. ប្រយោគអកម្មជាមួយនឹងកិរិយាស័ព្ទនៃការរាយការណ៍ (The passive with verbs of reporting)

មានទម្រង់អកម្មចំនួន២ដែលអាចប្រើប្រាស់បានជាមួយនឹង verbs of reporting។

១. It + passive verb + finite clause

ទម្រង់មួយនេះជារឿយៗត្រូវបានប្រើប្រាស់ជាមួយនឹងការរាយការណ៍ព័ត៌មាន ដែលមិនទាមទារអោយបញ្ជាក់ប្រភពនៃព័ត៌មាន។

ឧទាហរណ៍៖

 • It was reported that the army was crossing the frontier.
 • It has been shown that the theory is correct.
 • It is proposed that prices should increases next year.

២. Subject + passive verb + to infinitive

ចូលប្រៀបធៀបប្រយោគទម្រង់១ និង២ខាងក្រោម៖

ទម្រង់១៖ It is thought that Stonehenge dates from about 1900 BC.

ទម្រង់២៖ Stonehenge is thought to date from about 1900 BC

.

Infinitive ក៏អាចជាកាល perfect ឬ continue ឬក៏អាចជា passive។

ឧទាហរណ៍៖

 • The army was reported to be crossing the frontier.
 • The prisoner is known to have behaved violently in the past.
 • Stonehenge is thought to have been built over a period of 500 years.

៣. It + passive verb + to infinitive

យើងអាចប្រើប្រាស់ទម្រង់នេះជាមួយតែកិរិយាស័ព្ទ agree, decide, និង propose។

ឧទាហរណ៍៖

Active: The committee agreed to support the idea.

Passive: It was agreed to support the idea.

៤. ភ្នាក់ងាជាមួយនឹងកិរិយាស័ព្ទរាយការណ៍ (the agent with verb of reporting)

Agent អាចត្រូវបានប្រើប្រាស់នូវរាល់ទម្រង់ទាំងអស់។

ឧទាហរណ៍៖

 • It was reported by the BBC that the army was crossing the frontier.
 • The theory has been shown by scientists to be correct.
 • It was agreed by the committee to support the idea.

VI. សេចក្ដីសង្ខេបនូវការប្រើប្រាស់ទម្រង់សកម្ម និងអកម្ម

១. Tenses and Aspects

២. Modal verbs   

៣. To infinitive and gerund

Facebook Comments