ដំណាក់កាលទាំង៥នៃដំណើរការបង្កើតគំនិតច្នៃប្រឌិត
គំនិតបង្កើតថ្មីកើតឡើងនៅពេលដែលអ្នកបង្កើតមានគំនិតបញ្ចូលគ្នារវាងរបស់ដែលមានស្រាប់ និងអ្វីដែលថ្មី។ បើនិយាយមួយបែបទៀត គំនិតច្នៃប្រឌិតមិនមែនចាំទាល់តែជាគំនិតថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាអាចជាការបញ្ចូលគ្នារវាផ្នែកណាមួយនៃគំនិតដែលមានរួចជាស្រេច និងគំនិតបង្កើតថ្មី។ ជួនកាល គំនិតច្នៃប្រឌិត ជាការបញ្ចុលគ្នារវាងគំនិតដែលមានស្រាប់២ចូលគ្នាក៏បានដែរ។ បើនិយាយអោយស្រួលស្ដាប់ ប្រសិនបើអ្នកអាចផ្គុំគំនិតដែលមានចំនួន២ អោយទៅជាគំនិតតែមួយ នោះហើយគឺជាអ្វីដែលគេហៅថាការច្នៃប្រឌិត។ គំនិតនៃការច្នៃប្រឌិតកើតឡើងនៅក្នុងដំណាក់កាលទាំង៥ដូចខាងក្រោម៖ ១. ការសិក្សាវត្ថុថ្មីៗ៖ ជាដំបូង អ្នកត្រូវសិក្សាពីវត្ថុដែលអ្នកចង់ធ្វើការកែច្នៃ។ នៅក្នុងជំហ៊ានដំបូងនេះ អ្នកត្រូវផ្ដោតសំខាន់ទៅលើការសិក្សាចំនួន២។ ទី១គឺសិក្សាពីវត្ថុជាក់លាក់ដោយផ្ទាល់។ វត្ថុនេះត្រូវតែមានការពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកចង់ធ្វើការកែច្នៃ។ ទី២ គឺធ្វើការសិក្សាពីវត្ថុទូទៅដែលអាចពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិតរបស់អ្នក។ ២. ធ្វើការយ៉ាងហ្មត់ចត់ទៅលើវត្ថុនៅ៖ នៅក្នុងដំណាក់កាលនេះ អ្នកគួរកំណត់អ្វីដែលអ្នកបានសិក្សា ដែលបានមកតាមរយៈការសង្កេតពីគ្រប់ជ្រុង និងការធ្វើពិសោធន៍ដែលវាមានភាពស៊ីសង្វាក់គ្នាទៅនឹងគំនិតជាច្រើនចូលគ្នា។ ៣. ជៀសចេញពីបញ្ហា៖ ប្រាកដណាស់ រាល់ការបង្កើតថ្មីសុទ្ធសឹងតែជួបប្រទះនូវបញ្ហា។ វាប្រហែលជាមានបញ្ហាខ្លះដែលអ្នកមិនអាចដោះស្រាយចេញភ្លាមៗ។ ដូច្នេះ អ្នកត្រូវលំហែរអារម្មណ៍របស់អ្នកដោយស្វែងរកអ្វីដែលអ្នកចូលចិត្តធ្វើ ដើម្បីកាត់បន្ថយស្ត្រេស។ ពេលខ្លះ វាអាចជាការបញ្ចូលថាមពលដើម្បីក្នុងការធ្វើអ្វីមួយបន្ទាប់។ ៤. ប្រមូលផ្ដុំអារម្មណ៍ទៅលើការងាររបស់អ្នក៖ បន្ទាប់ពីអ្នកកាត់បន្ថយស្ត្រេស អ្នកប្រហែលជាមានអារម្មណ៍ស្រស់ថ្លាក្នុងការប្រមូលអារម្មណ៍ដើម្បីដោះស្រាយបញ្ហាដែលត្រូវដោះស្រាយ។ ៥. អភិវឌ្ឍ និងតម្រង់គំនិតរបស់អ្នកដោយផ្អែកទៅលើមតិរិះគន់៖ សម្រាប់គំនិតដែលនឹងទទួលបានជោគជ័យ អ្នកត្រូវចេះបង្ហាញវាទៅកាន់ពីភពលោក និងទទួលយករាល់ការរិះគន់ ដើម្បីសម្របទៅតាមការចង់បានរបស់សាធារណៈជន។ មតិរិះគន់ទាំងនោះអាចជាមធ្យោបាយក្នុងការដោះស្រាយបញ្ហាដែលអ្នកកំពុងតែជួបប្រទះ។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed