Vital Project Competition យុវជន និងមោទនភាពជាតិ

NVC Corporation Co., LTD (វីតាល់) ជាក្រុមហ៊ុនទឹកពិសារគុណភាពខ្ពស់ឈានមុខគេ ក្នុងវិស័យទឹកពិសារ ព្រមទាំងកិច្ចការសង្គម បានរៀបចំការប្រកួតប្រជែងមួយ ក្នុងគោលបំណងជម្រុញឲ្យយុវជន-យុវនារីខ្មែរ បង្កើតគម្រោងអភិវឌ្ឍន៏ដោយប្រើប្រាស់ជំនាញ និងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ ការអនុវត្តគម្រោងទាំងនោះ គឺដើម្បីលើកស្ទួយ និងប្រើបាស់ធនធានក្នុងខេត្តបាត់ដំបង និងសៀមរាប ប្រកបដោយប្រសិទ្ធភាព ដែលអាចជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់ ផ្សព្វផ្សាយតម្លៃនៃធនធានដែលមានស្រាប់ និងចូលរួមបង្កើននូវមោទនភាពជាតិតាមរយៈស្នាដៃយុវជន-យុវនារីខ្មែរ។

គម្រោងនីមួយៗត្រូវគោរពតាមលក្ខខន្តិកៈដូចខាងក្រោម៖

  1. មូលបទយុវជន និងមោទនភាពជាតិ
  2. ប្រធានបទ៖ “រួមគ្នាលើកស្ទួយធនធានក្នុងតំបន់ជាថ្មី ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព
  3. គម្រោងនីមួយៗត្រូវផ្តល់ផលប្រយោជន៏ដល់ប្រជាជនក្នុងតំបន់ ដោយអាចលើកស្ទួយ និងអភិវឌ្ឍធនធានដែលមានស្រាប់ ធនធានកម្រ ឬធនធានដែលហៀបនឹងបាត់បង់ ក្នុងខេត្តបាត់ដំបង ឬសៀមរាប ដោយរួមបញ្ចូលនូវគំនិតច្នៃប្រឌិតនាពេលបច្ចុប្បន្ន។
  4. ភាសាដែលប្រើប្រាស់៖ ភាសាខ្មែរ ឬ ភាសាអង់គ្លេស។
  5. មិនត្រូវ ពាក់ព័ន្ធ ឬជាប្រធានបទក្នុងកិច្ចការនយោបាយ និង/ឬធុរកិច្ចផ្ទាល់ខ្លួនផ្សេងៗឡើយ
  6. គម្រោងនីមួយៗ ត្រូវតែជាគម្រោងដែលមិនចម្លងពីគំនិតដ៏ទៃ កំពុងឬធ្លាប់បានដំណើរការ ឬស្ថិតក្រោមការឧបត្ថម្ភនានា។

លក្ខខណ្ឌវាយតម្លៃលើគម្រោងនីមួយៗ៖

  • ត្រូវស្របនឹងមូលបទ និងប្រធានបទខាងលើ
  • មានភាពច្នៃប្រឌិត ឬទាក់ទាញ
  • មានលទ្ធភាពក្នុងការអនុវត្ត
  • មានវិសាលភាពក្នុងការអនុវត្ត

លក្ខខន្តិកៈនៃការចូលរួម

  • ជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ ឬបញ្ចប់ការសិក្សា
  • មានសមាជិកក្រុមចំនួន ៣ ឬ៤នាក់
  • មានចំណាប់អារម្មណ៍ក្នុងការបង្កើតគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់អភិវឌ្ឍន៏សហគមន៍
  • មានឆន្ទៈខ្ពស់ក្នុងការអនុវត្តគម្រោងរបស់ខ្លួន ក្រោយបញ្ចប់ការប្រកួត
  • ធ្លាប់មានបទពិសោធន៍បង្កើតគម្រោងអភិវឌ្ឍ បានចូលរួមអភិវឌ្ឍន៏គម្រោងនានា ឬចូលរួមសកម្មភាពសង្គមផ្សេងៗ

រង្វាន់សម្រាប់ក្រុមដែលឈ្នះការប្រកួតប្រជែង

  • ជ័យលាភី១ក្រុម សម្រាប់គម្រោងនៅខេត្តបាត់ដំបង
  • ជ័យលាភី១ក្រុមទៀត សម្រាប់គម្រោងនៅខេត្តសៀមរាប

ក្នុងមួយក្រុមទទួលបាន

  1. ពានរង្វាន់ជ័យលាភី
  2. លិខិតសរសើរ
  3. ប្រាក់រង្វាន់លើកទឹកចិត្ត
  4. ទឹកប្រាក់អាចរហូតដល់ ៤ លានរៀលសម្រាប់អនុវត្តគម្រោងរបស់ខ្លួន

បែបបទនៃការដាក់ពាក្យ៖

ថ្ងៃផុតកំណត់នៃការដាក់ពាក្យថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧

ទំនាក់ទំនងពត៌មានបន្ថែម៖

Chen Venly: Tel: 098 899 799 or e-mail: [email protected]

Ream Chan Thavdy: Tel: 016 885 333

គេហទំព័រផ្លូវការដែលបានផ្ញើរមកជូនអាឡាដាំង៖ http://vpc.vital.com.kh/kh/

Facebook Comments