តើកត្តាអ្វីដែលកំណត់ពីភាពជោគជ័យអ្នក?

មនុស្សម្នាក់ៗអោយនិយមន័យទៅលើភាពជោគជ័យនៅក្នុងជីវិតខុសៗគ្នាៗ ។ ជាការពិតណាស់ ភាពជោគជ័យមានភាពខុសៗគ្នាសម្រាប់បុគ្គលម្នាក់ៗ ។ អ្នកខ្លះដើរទៅដល់ចំណុចមួយដែល ខ្លួនគេផ្ទាល់គិតថាជោគជ័យ ស្របពេលដែលបុគ្គលផ្សេងគិតថាភាពជោគជ័យរបស់គេស្ថិតនៅក្នុងលក្ខណៈបែបផ្សេង ។ កត្តាអ្វីដែលអាចកំណត់ពីភាពជោគជ័យអ្នកនោះ​ ការពិតវាមានភាពជាប់ទាក់ទិនច្រើនទៅនឹងកត្តាផ្លូវចិត្ត​ គឺអ្វីដែលបុគ្គលនោះពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយបុគ្គលនោះមានការផ្ដោតនិងយកចិត្តទុកដាក់ធ្វើអ្វីមួយដែលជាគោលដៅរបស់ខ្លួន​ ជាសជៀងអ្វីៗដែលអាចមើលឃើញពីសំបកខាងក្រៅឡូយឆាយក្នុងរយៈពេលខ្លី ។ កត្តាអ្វីដែលអាចដឹកដៃអ្នកអោយដើរទៅដល់ភាពជោគជ័យនោះ​រួមមាន ៖

១. ពេញចិត្តនឹងអ្វីដែលជារបស់អ្នក ។

៣. មានផែនការមេសម្រាប់ជីវិត ។

៣. សម្លឹងមើលពីភាពជោគជ័យរបស់ខ្លួននាថ្ងៃអនាគត ។

៤. ដៅចំណុចខៀវនៅលើផែនទីនៃជីវិតដែលអ្នកចង់ទៅដល់ ។

៥. អនុវត្តន៍រាល់សម្មភាពដែលទាក់ទងនឹងផែនការមេនៃជីវិតរបស់អ្នក ។

Facebook Comments