អាហារូបករណ៍ Innovative Asia ទៅប្រទេសជប៉ុន

ថ្ងៃនេះអាឡាដាំងសូមណែនាំត្រួសៗអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនមួយដែលមានឈ្មោះថា  Innovative Asia។ ខាងក្រោមនេះជាអ្វីដែលអាឡាដាំងបានសាកសួរពីនិស្សិតខ្មែរម្នាក់ដែលបានទទួលអាហារូបករណ៍នេះកាលពីឆ្នាំកន្លងទៅនេះ។ យុវជនរូបនេះឈ្មោះ ហុង ពិសិដ្ឋ ជាអតីតនិស្សិតវិស្វកម្មនៃដេប៉ាតឺម៉ង់ទេព្យកោសល្យជនបទ (Department of Rural Engineering) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយសព្វថ្ងៃជានិស្សិតនៃសាកលវិទ្យាល័យតូកៃ (Tokai University) នៃប្រទេសជប៉ុន។ សូមអញ្ចើញអានដូចតទៅ៖

  1. អ្វីទៅជាកម្មវិធីអាហារូបករណ៍“Innovative Asia”?

អាហារូបករណ៍“Innovative Asia” ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើននូវធនធានមនុស្សរវាងប្រទេសជប៉ុននិងបណ្តាប្រទេសអាស៊ី ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិតនៅក្នុងតំបន់អាស៊ានទាំងមូល ក្រោមការឧបត្ថមពីអង្ការ JICA របស់ប្រទេសជប៉ុនសំរាប់5ជំនាន់។

  1. មុខវិជ្ជានិង កំរឹតនៃកម្មវិធីអាហារូបករណ៍

កម្មវិធីនៃអាហារូបករណ៍នេះ អ្នកអាចបន្តការសិក្សា កំរិត អនុបណ្ឌិត (Master’s degree)  និងបណ្ឌិត (Ph.D) នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុនលើមុខវិជ្ជាសិក្សាដូចជា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងវិស្វកម្ម ជាពិសេសបច្ចេកវិទ្យាពត៌មានវិទ្យាជាដើម។

  1. លក្ខខណ្ឌក្នុងការជ្រើសរើស

បេក្ខជនត្រូវតែ:

  • សញ្ជាតិ: ប្រជាជននៃប្រទេសមួយក្នុងចំណោម 12 ប្រទេសនៅអាស៊ី (បង់ក្លាដេស កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ និងវៀតណាម)។
  • បានបញ្ចប់ការសិក្សាពីសាលាដៃគូ (កំណត់សំគាល់: សំរាប់ប្រទេសកម្ពុជា មានសាលាដៃគូ២ គឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC)
  • អាយុក្រោម ៤០ ឆ្នាំ (គិតចាប់ពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៨)
  • មានសញ្ញាប័ត្របរិញ្ញាប័ត្រ រឺលិខិតបញ្ជាក់ការបញ្ចប់បរិញ្ញាប័ត្រ (មុនថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៨)
  • មានកាយសម្បទានគ្រប់គ្រាន់
  • ចេះភាសាអង់គ្លេសបានគ្រប់គ្រាន់ក្នុងការទំនាក់ទំនង និងមានពិន្ទុភាសាអង់គ្លេស IELTs or TOEFL
  • មិនទាមទារបទពិសោធន៍ការងារ។
  1. សាកលវិទ្យាល័យសំរាប់អាហារូបករណ៍“Innovative Asia’’

សាកលវិទ្យាល័យដែលអ្នកអាចស្នើរសុំអាហារូបករណ៍“Innovative Asia’’បានគឺមាន 15ដូចជា:

  • Tokyo Institute of Technology
  • The University of Tokyo
  • Hiroshima University
  • Kyoto University
  • Hokkaido University
  • Kyushu University
  • Nagoya University
  • Osaka University
  • Ritsumeikan University
  • Shibaura Institute of Technology
  • Tohoku University
  • Tokai University
  • Toyohashi University of Technology
  • Waseda University
  • University of Tsukuba

 

  1. ដំណើរការនៃការដាក់អាហារូបករណ៍

ការបរិច្ឆេកនៃការចាប់ផ្តើមបើកនិង បញ្ចប់នៃការដាក់អាហារូបករណ៍ គឺអាស្រ័យទៅតាមសាកលវិទ្យាល័យទាំង 15ដែលបានរៀបរាប់ខាងលើ។ ដូចនេះនិសិ្សតត្រូវចូលមើលWebsiteនៃសាកលវិទ្យាល័យនីមួយៗ ដើម្បីទទូលបាននូវពត៌មានដែលពាក់ព័ទ្ធនឹងអាហារូបករណ៍។

កម្មវិធីអាហារូបករណ៍ “Innovative Asia’’ នេះតម្រូវអោយនិសិ្សតត្រូវតែទទូលបាននូវ Acceptance letter ពីសាកលវិទ្យាល័យទាំង 15។ ការទទូលបាន Acceptance letter ជារឿងដែលពិបាក ព្រោះនិសិ្សតត្រូវស្វែងរក Supervisor ដោយទទូលបាននូវការយល់ព្រមពីសាស្រ្តាចារនៃសាកលវិទ្យាល័យទាំង 15 ហើយនិងទទូលបាននូវ Admission ពីសាកលវិទ្យាល័យផងដែរ។ ដូចនេះវាតម្រូវអោយ និសិ្សតត្រូវតែមាន GPA ខ្ពស់គួរសម មានគំរោងនៃការស្រាវជ្រាវល្អ មានបទពិសោធន៍ស្រាវជ្រាវ និង មានពិន្ទុភាសាអង់គ្លេស IELTs or TOEFLខ្ពស់ ដើម្បីធ្វើការប្រកូតប្រជែងជាមូយនឹងនិសិ្សតនៃសាកលវិទ្យាល័យនានា ក្នុងចំនោម១២ប្រទេស។

  1. អាហារូបករណ៍ផ្តល់ជូន
  • Air Ticket (Roundtrip)
  • Tuition fee for graduate school
  • Tuition fee for Japanese courses
  • Outfit and Shipping allowance (around 920$)
  • Monthly allowance for living expense (around 1270$)
  • Moving allowance
  • Research allowance.

សំរាប់ពត៌មានបន្ថែម:

https://www.jica.go.jp/english/countries/asia/innovative_asia.html

Or

https://www.jica.go.jp/english/countries/asia/c8h0vm0000ap8wq5-att/innovative_asia_03.pdf

រូបថតអនុស្សាវរីយ៍មួយចំនួនរបស់ប្អូនប្រុសពិសិដ្ឋនៅប្រទេសជប៉ុន

Facebook Comments