ក្លឹបអ្នកអានកម្ពុជាមានមហិច្ឆតាចង់ឃើញកម្ពុជាក្លាយជាសហគមន៍អ្នកអានដ៏ធំបំផុតមួយនៅអាស៊ី

ការអានបានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់ទម្រង់នៃការអប់រំទាំងអស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យុវវ័យរបស់យើងភាគច្រើនតែងតែគិតថា ការអាន គឺគួរឱ្យធុញទ្រាន់ និងគួរឱ្យហត់នឿយ។  ទោះជាយ៉ាងនេះក្តី មានយុវជនខ្មែរមួយចំនួនក៏មានចិត្តចង់ឱ្យមានការកែប្រែទម្លាប់មិនចូលចិត្តអានបែបនេះនៅក្នុងសង្គមខ្មែរផងដែរ។ ថ្ងៃនេះអាឡាដាំងសូមណែនាំយុវជនខ្មែរមួយក្រុមដែលតែងជួយជម្រុញឱ្យមានទម្លាប់ល្អបែបនេះ នោះគឺក្រុមយុវជនរបស់ក្លឹបអ្នកអានកម្ពុជា។

ក្លឹបអ្នកអានកម្ពុជានេះត្រូវបានផ្តួចផ្តើមឡើងដើម្បីជួយយុវវ័យ និង ប្រជាជនខ្មែរឱ្យយល់ពីសារៈសំខាន់ តម្លៃ និងអត្ថប្រយោជន៍នៃការអានសៀវភៅ។ ការលើកកម្ពស់វិស័យអាន និង ទម្លាប់នៃការអានសៀវភៅរបស់យុវវ័យពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា  ហើយសមាជិករបស់ក្លឹមមួយនេះមានមហិច្ឆតាចង់ឃើញប្រទេសកម្ពុជាក្លាយជាសហគមន៍អ្នកអានដ៏ធំបំផុតមួយនៅអាស៊ី។

ដើម្បីឈានដល់គោលដៅដែលបានកំណត់ទុក ក្លឹបអ្នកអានកម្ពុជាបានខិតខំប្រឹងប្រែងលើកទឹកចិត្តកូនខ្មែរឱ្យបង្កើតទម្លាប់អានជាប្រចាំ ដែលធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យពីម៉ោង 9 ព្រឹកដល់ម៉ោង 11 ព្រឹក។ អ្នកទាំងអស់គ្នាក៏អាចចូលរួមជាមួយពួកគាត់បានដែរដើម្បីជួយចែករំលែករូបភាពនៃការអានសៀវភៅនេះ ទៅមនុស្សកាន់តែច្រើន ដូច្នេះពួកគេទាំងអស់និងចាប់ផ្តើមអានជាមួយគ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទៅក្លឹបអ្នកអានកម្ពុជាបានតាមរយៈ email [email protected] ឬលេខទូរស័ព្ទ 016 565 496.

Facebook Comments