សញ្ញាទាំង១២ដែលបង្ហាញថាអ្នកមានភាពវៃឆ្លាត

លោកអ្នកប្រហែលជាមិនបានកត់សម្គាល់ទេថាអ្នកមានបញ្ញាខ្ពស់ជាងមនុស្សឯទៀត តាមរយៈសកម្មភាព ឬទម្លាប់ដែលអ្នកកំពុងតែមាន។ សាកល្បងមើលចំនុចខាងក្រោមនេះ ហើយសាល្បងប្រធៀបខ្លួនអ្នកទៅនឹងមិត្តរបស់អ្នកដែលមិនមានជាអ្នកចូលចិត្តធ្វើចំណុចទឺាងនេះ។

. អ្នកចូលចិត្តរៀនប្រើប្រាស់ឧបករណ៍តន្ត្រី

មានការសិក្សាជាច្រើនបានបង្ហាញថាការរៀនប្រើប្រាស់ឧបករណ៍តន្ត្រីអាចជួយអភិវឌ្ឍសមត្ថភាពរបស់ក្មេង។ មានការសិក្សាមួយ ក្នុងចំណោមការសិក្សាជាច្រើនបានបង្ហាញថា ការចំណាយពេលរៀន​ប្រាស់​ឧបករណ៍តន្ត្រីរយៈពេលមួយខែអាចជួយអោយក្មេងដែលមានអាយុចន្លោះពី៤-៦ឆ្នាំទទួល​បាន​ពិន្ទុ​ខ្ពស់គួរអោយកត់សម្គាល់សម្រាប់ការសិក្សារបស់គេ។

. អ្នកជាកូនច្បងក្នុងគ្រួសារ

ការសិក្សាដែលគួរអោយចាប់អារម្មណ៍មួយ បានបង្ហាញថាកូនច្បងនៅក្នុងគ្រួសារមានភាគរយ IQ ខ្ពស់ជាង IQ ដែលប្អូនៗមាន។ ហើយនេះក៏ជាមូលហេតុដែលកូនច្បងនៅក្នុងគ្រួសារមានឱកាសទទួលបានជោគជ័យនៅក្នុងជីវិតច្រើនជាប្អូនៗរបស់គេដែរ។

. អ្នកមានរាងស្លីម (Slim)

ក្នុងឆ្នាំ២០០៦ ការអង្គេតប្រចាំឆ្នាំមួយបានបង្ហាញពីទំនាក់ទំនងរវាងមនុស្សធាត់ និងកម្សោយសមត្ថភាពនៃការគិត។ យោងទៅតាមការសិក្សាផ្សេងទៀត ក្មេងអាយុ១១ឆ្នាំ ដែលប្រឡងបានពិន្ទុទាប ភាគច្រើនលើសទម្ងន់។ ឱកាសនៃភាពជោគជ័យនៅក្នុងការសិក្សាកើតឡើងច្រើនទៅលើបុគ្គលដែលមានសុខភាពល្អ (ទម្ងន់សមាមាត្រនឹងកម្ពស់)

. ទារកដែលត្រូវបានបំបៅដោយទឺកដោះម្ដាយ

អ្នកវិទ្យាសាស្ត្រមកពីប្រទេសអង៉គ្លេស និងនូវែលសេឡង់ ដែលបានធ្វើការសិក្សាទៅលើក្មេងប្រមាណជា៣,០០០នាក់ រកឃើញថាក្មេងដែលទទួលបានការបំបៅទឹកដោះម្ដាយក្នុងវ័យទារកទទួលបាន៧ពិន្ទុលើសក្មេងដែលមិនបានទទួលការបំបៅទឹកដោះម្ដាយ។ ប៉ុន្ដែការសិក្សានេះផ្ដោតតែទៅលើក្មេងដែលមានហ្សែនដូចគ្នាប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះមិនទាន់អាចកំណត់ពីទំនាក់ទំនងរវាងហ្សែន និងការចិញ្ចឹមដោយទឺកដោះម្ដាយនៅឡើយទេ។

. អ្នកចូលចិត្តការអានតាំងពីតូច

ក្នុងការសិក្សាស្រាវជ្រាវមួយទៅលើក្មេងភ្លោះចំនួន២,០០០គូបានបង្ហាញថា ទារកដែលចាប់ផ្ដើមរៀនអានតាំងពីតូចទទួលបានពិនន្ទុខ្ពស់នៅពេលធ្វើតេស្ត។ អ្នកស្រាវជ្រាវនោះមានជំនឿថាការអានតាំងពីតូចអាចពង្រឹងសមត្ថភាព verbal and non-verbal។

. អ្នកប្រើប្រាស់ដៃឆ្វេង

មានឯកសារមួយចំនួនបង្ហាញថាអ្នកដែលប្រើប្រាស់ដៃឆ្វេងភាគច្រើនជាក្រុមឧក្រិដ្ឋ។ នៅក្នុងការសិក្សាស្រាវជ្រាវចុងក្រោយបានបង្ហាញថា មនុស្សដែលប្រើប្រាស់ដៃឆ្វែងមានទំនោរទៅរកការបែកគំនិត – គំនិតឆ្នៃប្រឌិតក្នុងការដោះស្រាយការងារ ឬបញ្ហាអ្វីមួយ។ ហើយការបែកគំនិតទាំងនោះជួយពួកគេដោះស្រាយស្ថានការណ៍ដ៏សែនស្មុគស្មញជាច្រើន។

. អ្នកតែងតែកង្វល់នឹងបញ្ហាអ្វីមួយ

មានការសិក្សាកាន់តែច្រើនបានបង្ហាញថាមនុស្សដែលមានមានកង្វល់ច្រើនប្រហែលជាមានភាពវ័យឆ្លាតជាងអ្នកដែលមិនសូវមានកង្វល់។ នេះប្រហែលជាបណ្ដាលមកពីពួកគេតែងតែគិតពីផលវិបាកដែលអាចនឹងកើតឡើងនៃសកម្មភាពរបស់គេ ដើម្បីអោយប្រាកដថាអ្វីៗទាំងអស់មានដំណើរការទៅយ៉ាងរលូន។

. អ្នកមានកម្ពស់ខ្ពស់

ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Princeton បានបង្ហាញថាក្មេងដែលមានកម្ពស់ខ្ពស់រៀនពូកែ។ ហើយនៅពេលដែលពួកគេឈានដល់វ័យជំទង់ ពួកគេមានសមត្ថភាពរកចំណូលបានច្រើន។ ដូច្នេះ អ្នកគួរតែមានមោទនភាព

ប្រសិនបើអ្នកមានកម្ពស់ខ្ពស់។

. អ្នកជាមនុស្សកំប្លែង

ការសិក្សាទៅលើសិស្ស៤០០នាក់ដែលចូលរួមប្រឡងតេស្តភាពវៃឆ្លាតបានបង្ហាញថា ភាពប៉ិនប្រសប់ខាងកំប្លែង (humor) និងភាពវៃឆ្លាតមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត។

១០. អ្នកជាមនុស្សចង់ដឹងច្រើន

សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រអាជីវកម្ម (Business psychology) នៅសាកលវិទ្យាល័យ​មួយ​នៅក្នុង​ទី​ក្រុង​ឡុងដ៍បានសន្និដ្ឋាន ថាភាពចង់ដឹង ចង់លឺ (curiosity) គឺជាលក្ខណៈពិសេសមនុស្សដែលមានបញ្ញាខ្ពស់។ មនុស្សប្រភេទនេះតែងតែប្រើ​ការ​គិត​របស់​គេជាទៀតទាត់។ ហើយក្នុងរយៈពេលវែង ពួកគេនឹងមានការចាប់អារម្មណ៍ទៅលើរុករករបក​គំហើញ​ថ្មីៗ។

១១. អ្នកចង់បានអ្វីដែលល្អឥតខ្ចោះ

មនុស្សដែលមានភាពវៃឆ្លាតភាពច្រើនជាមនុស្សដែលចង់បានភាពល្អឥតខ្ចោះ។ បើពួកគេដាក់​ចិត្ត​រៀន ពួកគេនឹងខិតខំដើម្បីទទួលបាននូវអ្វីដែលគេចង់បាន។

១២. អ្នកជាទីទុយនាពេលយប់

វាដូចជារឿងកំប្លែង ប៉ុន្តែមានការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថាមនុស្សដែល​ចូលចិត្ត​នៅ​ដល់​យប់​ជ្រៅជាទូទៅមានភាពវ័យឆ្លាតជាងមនុស្សដែលចូលចិត្តគេងលឿន។ សមត្ថភាពក្នុងការធ្វើការ និងគំនិតឆ្នៃប្រឌិតមិនមែនកើតឡើងដោយធម្មជាតិនោះទេ។ វាជាមូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រ​ឈាន​ទៅដល់ការសន្និដ្ឋានថាមនុស្សដែលមានភាពវៃឆ្លាតដេកយប់ជ្រៅ ព្រោះតែពួកគេដើរ​អោយ​ហួស​ព្រំដែននៃសមត្ថភាពរបស់ពួកគេ។

ប្រភព៖ Brightside

Facebook Comments