ACE ផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែង

ដោយមនការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា មជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) បានផ្ដល់អាហារូបករណ៍ពេញថ្លៃ ចំនួន១០០កន្លែងសម្រាប់ប្អូនៗដែលមានបំណងចង់ពង្រឹងសម្ថភាពភាសាអង់គ្លេស។

លក្ខខណ្ឌរបស់បេក្ខជន៖

  • ជាសិស្សសញ្ជាតិកម្ពុជាដែលទើបតែបញ្ចប់ថ្នាក់វវិទ្យាល័យឆ្នាំសិក្សា២០១៦-២០១៧ ជាមួយនឹងនិទ្ទេសA និងB
  • អាហារូបករណ៍នីមួយៗនឹងមានរយៈពេលមួយឆ្នាំ ឬ៤វគ្គ (4 terms) នៃវគ្គសិក្សារបស់ ACE (ខែមករា ដល់ធ្នូ ២០១៨)។ តម្លៃរបស់អាហារូបករណ៍នីមួយៗអាចរហូតដល់ $១,០០០ ដែលនឹងត្រូវផ្ដល់ជូនដោយ IDP Education។

កាលវិភាគ៖

  • រយៈពេលទទួលពាក្យ៖ ចាប់ពី២០ តុលា ដល់៣០ វិច្ឆិកា ២០១៧
  • ការធ្វើតេស្ដ៖ ៨-១៤ ធ្នូ ២០១៧
  • ការប្រកាសលទ្ធផល៖ ២២ ធ្នូ ២០១៧
  • ពិធីអបអរសាទរ៖ ខែមករា ២០១៨
  • ចូលរៀន/បញ្ចប់៖ ខែមករា ដល់ធ្នូ ២០១៨

សម្រាប់ព័ត៌លម្អិត និងការចុះឈ្មោះ៖ http://scholarship.acecambodia.org/

Facebook Comments