Paid MBA Internship នៅ​ Google ប្រចាំ​ប្រទេស​ជប៉ុន

នេះ​គឺ​ជា​ឱកាស​ធ្វើ​ការហាត់ការ​ (ដោយបាន​ប្រាក់ខែ) នៅ​សាខា​ក្រុមហ៊ុន​ Google ប្រចាំ​ប្រទេស​ជប៉ុនរយៈពេល ១០ ទៅ​ ១២ សប្តាហ៍ សម្រាប់​សិស្ស​និស្សិត​ដែល​​កំពុង​សិក្សា​ជំនាញ​រដ្ឋបាលធុរកិច្ច (MBA)។ ជាមួយ​នឹង​កម្មវិធី​ហាត់ការងារ​មួយ​នេះ សិស្ស​និស្សិត​នឹង​ទទួល​បាល​ឱកាស​សិក្សា​រៀនសូត្រ​ពី​​ការងារ​តាមមុខងារ​សំខាន់ៗនានា​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំលំដាប់​ពិភពលោកមួយនេះ។

ទីតាំងហាត់ការ៖ ប្រទេសជប៉ុន

លក្ខខណ្ឌជ្រើសរើស៖

  • កំពុងសិក្សា​ MBA ពេញម៉ោង​ដែល​នឹង​បញ្ចប់ក្នុង​រយៈពេល​រវាង December 2018 ទៅ June 2019
  • មាន​លទ្ធភាព និង​ពេល​វេលា​អាច​ធ្វើការ​ហាត់ការ​រយៈពេលតិចបំផុត ១០​សប្តាហ៍​នៅ​ស្នាក់ការទីក្រុង តូក្យូ ប្រទេសជប៉ុនក្នុង​ឆ្នាំ​ ២០១៨
  • មាន​សមត្ថភាព​អាច​និយាយ និងប្រើប្រាស់ភាសា​អង់គ្លេស និង​ជប៉ុន​
  • មាន​ចំណាប់អារម្មណ៍ខ្លាំង​ក្នុង​វិស័យ Internet និង​បច្ចេកវិទ្យារបស់ Google
  • មានការគិតវិនិច្ឆ័យខ្ពស់ រួម​ជាមួយ​នឹង​ភាពឯករាជ្យ និង​គុណតម្លៃ​ធ្វើការជាក្រុម

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ៖ ៣១ តុលា ២០១៧ 

សម្រាប់​ពត៌មានលម្អិត សូមចូលទៅកាន់៖ Official Website

Facebook Comments