តើកត្តាអ្វីខ្លះដែលគួរយកទៅពិចារណាមុនសម្រេចធ្វើអាជីវកម្ម ?

ជាការពិតណាស់នៅក្នុងយុគសម័យទីផ្សារសេរី សម័យដែលបើកសិទ្ធិសេរីភាពក្នុងការប្រកួតប្រជែងធ្វើអាជីវកម្ម ជំនួញផ្សេងៗដែលរួមបញ្ជូលទាំងខ្នាត​តូច មធ្យម និងធំ ទៅដល់ពាណិជ្ជករ វិនិយោគិនតូច មធ្យម និងធំ បានធ្វើអោយមានការប្រកួតប្រជែងដោយស្មើរភាព និងការប្រើច្បាប់ពាណិជ្ជកម្មអន្តរជាតិជាមូលដ្ធានគ្រឹះក្នុងការចង និងបានធ្វើអោយបរិយាកាស​ ក៏ដូចជាប្រតិបត្តិការជំនួញនៅក្នុងប្រទេសមួយ ប្រពឹត្តទៅដោយរលូន តម្លាភាព និងភាពស្មើសិទ្ធិចំពោះមុខច្បាប់​ ។ បើយើងក្រឡេកទៅមើលបរិបទក៏ដូចជាបរិយាកាសប្រតិបត្តិការជំនួញនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានភាពស្ទុះឡើងជាលំដាប់ដោយផ្អែកទៅលើកត្តាជំរុញជាច្រើន បានធ្វើអោយសេដ្ធកិច្ចប្រទេសដ៏តូចកំសត់នេះស្គាល់ពន្លឺរស្មីនៃការឈានជើងទៅរកភាពជោគជ័យជាថ្មីម្ដងទៀត ។ វាជាសញ្ញាណដ៏វិជ្ជមានមួយដែលធ្វើអោយមានការរីកចម្រើនវិស័យនានា ជាពិពេសនោះគឺវិសឯកជនតែម្ដង ។ ការធ្វើជំនួញវាទាមទារអោយបុគ្គលដែលមានចិត្តចង់ធ្វើវានោះមានភាពប្ដេជ្ញា​ ក៏ដូចជាការខិតខំតស៊ូអត់ធ្មត់​ ដើម្បីអោយដល់គោលដៅជោគជ័យមួយ ។ សំណួរដែលតែងតែកើតមានឡើងចំពោះបុគ្គលដែលមានអាយុខ្ទង់ល្បាក់​ក្បាល២០ ឬក៏ ៣០ គឺថា តើខ្លួនគួរសម្រេចចិត្តធ្វើការរកស៊ីឬក៏យ៉ាងណា ? ជាការពិតណាស់ វាមានកត្តាសំខាន់ៗចំនួន ៥ ដែលបុគ្គលទាំងនោះយកទៅពិចារណា​ ក៏ដូចជាថ្លឹងថ្លែងមុននិងសម្រេចចិត្តធ្វើការរកស៊ីក្នុងល្បាក់អាយុក្បាលខាងលើ ៖

  1. លទ្ធភាព ដែលសំដៅលើ ដើមទុន និងចំណេះជំនាញដែលដឹងពីទំហំនៃមុខជំនួញដែលខ្លួនចង់រកស៊ី​ ។
  2. ការដៅផែនការមានភាពបទបែន​ ប៉ុន្តែច្បាស់លាស់ ។
  3. ការប្ដេជ្ញាចិត្ត និង ជ្រើសរើសដៃគូរសហការត្រូវ ។
  4. ការសម្លឹងមើលទីផ្សារត្រូវ ដែលសមស្របជាមួយតម្រូវការ ។
  5. និង ការប្រើប្រាស់យុទ្ធសាស្រ្ដទន្រ្ធានទីផ្សារដែលសមស្រមជាមួយពេលវេលា ។
Facebook Comments