តើគួរគិតទៅដល់អ្វីខ្លះមុនសម្រេចចិត្តទិញអចលទ្រព្យ ?

អចលនទ្រព្យគឺជាទ្រព្យមួយប្រភេទដែលតម្លៃរបស់វាអាចប្រែប្រួលឡើង ចុះយ៉ាងឆាប់រហ័ស​ ហើយនៅពេលខ្លះមិនអាចស្មានដឹងពីតម្លៃនៅលើទីផ្សារទៀតផង ។ ប៉ុន្ដែទោះបីជាយ៉ាងណាសម្រាប់ឈ្មួញកណ្ដាលនៅតែចំនេញ ពីព្រោះពួកគេតែងតែទទួលបានកម្រៃជើងសារអោយតែមានការទិញលក់អចលនទ្រព្យ​ ។ និយាយអោយងាយស្រួលយល់ទៅ ពួកគេតែងតែចំណេញ ប៉ុន្តែសម្រាប់អ្នកវិនិយោគិនអចលទ្រព្យ​​ ការពិចារណាទៅលើកត្តាផ្សេង និងហានិភ័យមុនទិញអចលទ្រព្យ​ គឺជាកត្តាដ៏សំខាន់ក្នុងការសម្រេចចិត្តដែលប្រកបទៅដោយប្រសិទ្ធិភាព​ ដែលកត្តាទាំងនោះរួមមាន ៖

Central Phnom Penh City in Cambodia

១. ទីតាំងនៃអចលទ្រព្យដែលអ្នកចង់ទិញ ។

២. តម្រូវការក្នុងការទិញអចលទ្រព្យនោះ ឬក៏គោលបំណងទិញក្នុងការបើកអាជីវកម្ម ដោយសម្លឹងមើលផលចំណេញក្នុងរយពេលមួយដែលខ្លួនបានកំណត់ទុក​ ។

៣. ការប្រមូលព៍ត័មានបានគ្រប់ជ្រុងជ្រោយនៅតំបន់ដែលអ្នកចង់ទិញ ដែលរួមមានតម្លៃ​

ស្ថានភាពសេដ្ធកិច្ចជុំវិញតំបន់ដែលអ្នកចង់ទិញ ។

៤. ទាក់ទងភ្នាក់ងារអចលទ្រព្យ (បើចាំបាច់) ។

Facebook Comments