ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ

ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ

លើកទី១ ប្រចាំឆ្នាំ២០១៨ ផ្នែកប្រលោមលោក

ប្រធាន៖ សុខដុមនីយកម្មក្នុងសង្គមតាមរយៈសាសនា

លក្ខខណ្ឌ៖

១. ជាប្រលោមលោកដែលបង្ហញពី៖

  • ដោះស្រាយបញ្ហាក្នុងរឿងមានលក្ខណៈអហិង្សា សន្តិភាពនិយម
  • អោយតម្លៃលើជំនឿ និងការប្រតិបត្តិសាសនាផ្សេងៗគ្នា
  • លុបបំបាត់ការរើសអើង
  • លុបបំបាត់គំនិតបុរេនិច្ឆ័យលើសាសនា

២. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ពានរង្វាន់ណាមួយពីមុន

៣. ស្នាដៃត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ១២ ពុម្ភ Khmer OS Siemreap ខ្នាតក្រដាសA4 ក្នុងចន្លោះ១៣០ទៅ១៥០ទំព័រ ឬប្រមាណ២៥០ទៅ៣០០ទំព័រសរសេរដៃលលើក្រដាស់A4ដូចគ្នា ដោយត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្ដល់ពិន្ទុជាពិសេស)

៤. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអ៊ីម៉ែលអោយបានច្បាស់លាស់ ងាយស្រួលគណៈកម្មការរៀបចំធ្វើការទាក់ទង

៥. ទទួលស្នាដៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ជាកំហិត

បញ្ជាក់៖

១. រង្វាន់នឹងប្រកាសនៅក្នុងខែមិថុនា ឆ្នាំ២០១៨

២. គណៈកម្មការវាយតម្លៃគឺជាអ្នកស្រាវជ្រាវ កវី និងអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា

សូមយកស្នាដៃមកផ្ទាល់ ឬផ្ញើមកតាមអ៊ីម៉ែល

Facebook Comments