តើយុវជនចាប់អារម្មណ៍លើវប្បធម៌ដែររឺទេ?

“ យើងរួមគ្នាតែមួយ​ “ យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

ព្រឹត្តិការណ៍ “យើងរួមគ្នាតែមួយ” ឬ “We Are One“ ជាព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌ ក្រោមប្រធានបទ យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌ ដែលនឹងប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ នៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ​២០១៧ នាវេលាម៉ោង ០៩ព្រឹក ដល់ម៉ោង​ ០៦ល្ងាច។

នៅក្នុងឆ្នាំនេះ កម្មវិធី ”យើងរួមគ្នាតែមួយ” ធ្វើឡើងក្នុងគោលបំណងលើកតម្កើងចំណេះដឹង ផ្សព្វផ្សាយ​​ ក៏ដូចជាដាស់តឿនស្មារតីយុវជនខ្មែរឲ្យមានការស្វែងយល់អំពី ប្រពៃណី វប្បធម៌ អរិយធម៌របស់ជាតិខ្លួនឲកាន់តែទូលំទូលាយ ព្រមទាំងជាការជំរុញលើកទឹកចិត្តយុវជនឲ្យស្រលាញ់ថែរក្សាការពារបរិស្ថានក្នុងប្រទេសកម្ពុជាផងដែរ។​

មួយវិញទៀត “យើងរួមគ្នាតែមួយ” បានលើកយកការសម្តែងសិល្បៈបុរាណខ្មែររួមមាន ល្ខោនខោល របាំអប្សរា របាំសុវណ្ណមច្ឆា ការសម្តែងឧបករណ៍ពិណ្យខ្មែរ ការបង្ហាញម៉ូត និងរបាំផ្សេងៗជាច្រើនទៀត ។​ ក្រៅពីនេះទៅទៀត We Are One ក៏បាននាំយកមកនៅតន្ត្រីសម័យសម្រាប់យុវវ័យ ដោយមានការចូលរួមពីតារាចម្រៀងមួយចំនួនដូចជា លោក នីកូ កញ្ញា វីរៈនិច លោក ស៊ូលីផេង លោក ប្រពៃ បង ពេជ្ជិ កញ្ញា ឌីណារ៉ាក់ ក្រុម cagepitch និងតារាកិត្តិយសជាច្រើនដួងទៀតដែលកំពុងតែទទួលបានការពេញនិយម និងការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

នៅក្នុងនោះសំបុត្ររបស់យើងក៏បានបែងចែកជា២ប្រភេទ គឺ សំបុត្រធម្មតាតម្លៃ ២០០០០រ និង VIP តម្លៃ ៣០០០០រ។​ ដោយឡែកយើងក៏មានលក់អាវយឺតដ៏ស្រស់ស្អាតរបស់ We Are One ផងដែរ។ ចំពោះថវិកាដែលបានមកពីការលក់សំបុត្រ និងអាវយឺត នឹងត្រូវបានប្រើប្រាស់សម្រាប់ឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រា សាលារៀនដាច់ស្រយាលឬក្រីក្រ ការដាំដើមឈើ-ល-។

ប្រសិនបើបងប្អូនសប្បុរសជនមានចំណាប់អារម្មណ៍ក្នុងការជាវសំបុត្រ អាវយឺត ឬឧបត្ថម្ភជាសម្ភារសិក្សា សម្លៀកបំពាក់ សូមទំនាក់ទំនង ០៨៦ ៦៣០ ០១៦ ឬទំនាក់ទំនងក្រុមការងារស្ម័គ្រចិត្តកម្មវិធីនៅ៖

  • សកលវិទ្យាល័យហ្សាម៉ាន់ (លោក អ៊ន​ វណ្ណ: ០៨៦​ ៦៣០ ០១៦)
  • សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (លោកយ៉ុន សុរយស ០១៧ ៣៨៩ ១១៤)
  • សកលវិទ្យាល័យភូមិន្ទភ្នំពេញ (លោក ប៉ោយ ច័ន្ទសុធានិត ០១២ ៨៤៩ ៨៦៣)
  • សកលវិទ្យាល័យភ្នំពេញអាមេរិកកាំង (លោក តាំង វុទ្ធីវត្តិ ០៨១ ៨៦២ ៦៨៦)
  • សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (លោក លីមគីម តុង ០៨៥ ៥៧១ ០២៣)
  • សកលវិទ្យាល័យកម្ពុជា (កញ្ញា សេង អេនណា ០៩៦២ ៧៤១ ៣២៧)
  • CamEd Business School (កញ្ញា លឹម​ គីមស៊ូ ០១២ ២៦៤​ ៩១៣)
  • សកលវិទ្យាល័យជាតិគ្រប់គ្រង (កញ្ញា ហ៊ាន ម៉ៃលៀង ០៩៦៨ ៤២២ ៧២៨)
  • សកលវិទ្យាល័យ ន័រតុន (លោក លន់ វិបូរមី ០៩៦៨ ៥៨៦ ៣៦៩)
  • កក់សំបុត្រ: https://goo.gl/wfCrgX
  • កក់អាវយឺត: https://goo.gl/Vmwhfs

 

 

Facebook Comments