អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែក Public Finance Program នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៨

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណៈជនទាំង២ភេទថា សម្រាប់ឆ្នាំ២០១៨ វិទ្យាស្ថាន National Graduate Institute for Policy Studies (GRIPS) នៃប្រទេសជប៉ុនបានផ្ដល់អាហារូបករណ៍ថ្នាក់អនុណ្ឌិតផ្នែក Public Finance Program (Two Year Master’s Program) ដល់បេក្ខជននៃព្រះរាជាណាចក្រកម្ពុជាយើងតាមលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖

  • មានសញ្ជាតិខ្មែរ (មិនធ្លាប់រស់នៅក្នុងប្រទេសជប៉ុន)។
  • ជាមន្ត្រីកំពុងបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលដែលមានសក្ដានុពលក្នុងភាពជាអ្នកដឹកនាំខ្អស់។
  • មានអាយុក្រោម៣៥ឆ្នាំ (គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨)
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ (ទាក់ទងនឹងកម្មវិធី PF)។
  • មានសុខភាពល្អបរិបូណ័ទាំងកាយសម្បទា និងសតិបញ្ញា។

កម្មវិធីសិក្សាខាងលើនឹងចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៨។ កាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យសុំអាហារូបករណ៍ត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

បេក្ខជនដែលមានបំណងចូលរួមកម្មវិធីអាហារូបករណ៍ខាងលើសូមទាក់ទងផ្ទាល់តាម Online និងស្វែងរកព័ត៌មានលម្អិតតាមរយៈគេហទំព័រ http://www.grips.ac.jp/cms/wp-content/uploads/2017/09/GRIPS_OnlineAppGuide_2018.pdf

ការបំពេញបែបបទដោយផ្ទាល់តាមគេហទំព័រ https://gast.grips.ac.jp/entry/

 

Facebook Comments