កម្មវិធីអាហារូបករណ៍ 2017 Ilwoo Foundation សម្រាប់ថ្នាក់បរិញ្ញាបត្រ

ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានជូនដំណឹងនៃកម្មវិធីអាហារូបករណ៍ 2017 Ilwoo Foundation Scholarship Program ដែលផ្ដល់ដល់និស្សិត RUPP និង ITC ជាមួយនឹងឱកាសអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Inha នៃសាធារណៈរដ្ឋកូរ៉េ។

 • មុខជំនាញសិក្សា៖ វិស្វកម្ម
 • កម្មវិធីសិក្សា៖ កម្រិតបរិញ្ញាបត្រ
 • ចំនួនបេក្ខជនសរុបសម្រាប់ការជ្រើសរើស៖ ០៤​ នាក់

លក្ខខណ្ឌ៖

បេក្ខជនត្រូវ៖

 • ជានិស្សិត RUPP និង ITC
 • មានសញ្ជាតិខ្មែរ
 • មានអាយុក្រោម២៤ឆ្នាំ
 • ជានិស្សិតមហាវិទ្យាល័យ លើកលែងតែជានិស្សិតឆ្នាំចុងក្រោយ (except a senior)
 • មានពិន្ទុ៨០%ឡើងនៃពិន្ទុ GPA ទាំងមូលដែលបានរៀនកន្លងមក ឬស្ថិតក្នុងចំណោមសិស្សពូកែ១០%នៅក្នុងជំនាន់ដូចគ្នា
 • មិនធ្លាប់ទទួលបានអាហារូបករណ៍ណាមួយទៅសិក្សានៅសាធារណៈរដ្ឋកូរ៉េ សម្រាប់ថ្នាក់បរិញ្ញាបត្រពីមុនមក
 • មានចំណេះដឹងខ្លាំងផ្នែកភាសាកូរ៉េ ឬអង់គ្លេស
  • វិញ្ញាបនប័ត្រភាសាអង់គ្លេស៖ បេក្ខជនដែលមានពិន្ទុលើសពី៥៤០ (PBT នៃ TOEFL), ពិន្ទុ ៧៦ (iBT នៃ TOEFL), ពិន្ទុ ៧០០ (TOEIC) នឹងមានអាទិភាព
  • វិញ្ញាបនប័ត្រភាសាកូរ៉េ៖ បេក្ខជនដែលមាន TOPIK 3 grade certificate នឹងមានអាទិភាព

ទីកន្លែងនៃការដាក់ពាក្យ៖ Phnom Penh Branch of Korean Air

ផុតកំណត់៖ ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០១៨

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់បន្ទប់០៣ អាគារ A ការិយាល័យទំនាក់ទំនងអន្តរជាតិ នៃ rupp, ឬទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រង Kyoungsu, Kang @ [email protected], Phnom Penh Branch of Korean Air @ Tel: 023 22 4047-49

Facebook Comments