អាជីវករខេត្តបាត់ដំបង់ម្នាក់ឈ្នះប្រាក់សុទ្ធ 60 000 ដុល្លារពីសែលកាត

ភ្នំពេញ៖ កាលពីថ្ងៃទី 29 វិច្ឆិកា ឆ្នាំ 2017 ក្រុមហ៊ុន សែលកាត បានធ្វើការប្រគល់រង្វាន់ ដល់អតិថិជនរបស់ខ្លួន ដែលឈ្នះរង្វាន់ក្នុងកម្មវិធី 10K ដែលប្រព្រឹត្តិនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត។

ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ អតិថិជនដែលមានមុខរបរជាអាជីវករ ឈ្មោះ សួន សុភីន ជាអ្នករស់នៅខេត្ដបាត់ដំបង បានឈ្នះរង្វាន់ 60 000 ដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី 23 វិច្ឆិកា ឆ្នាំ 2017 ក្នុងកម្មវិធី 10K របស់សែលកាត។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី 10K នេះ អតិថិជនរបស់សែលកាលទាំងអស់ អាចចូលរួមលេងដោយធ្វើការវាយអក្សរ 10K ផ្ញើសារទៅកាន់លេខ 8888 ជាការស្រេច ដើម្បីអាចចូលរួមផ្សងសំណាង ក្លាយជាអ្នកឈ្នះបន្ទាប់ទៀត៕ 

Facebook Comments