សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

ភ្នំពេញ​ ថ្ងៃទី​ 7​ ធ្នូ​: ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានសហការគ្នា បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស​ដើម្បីឲ្យប្រជាជនកម្ពុជា អាចប្រើប្រាស់ទូរស័ព្ទ​ 4G បានកាន់តែច្រើនជាងមុន និង ទទួលបានបទពិសោធន៍អ៊ីនធើណិត Super 4G ពីសែលកាត។​

កម្មវិធីនេះមានការចូលរួមពីដៃគូក្រុមហ៊ុនទូរស័ព្ទសហការ​ របស់សែលកាតដូចជា​ក្រុមហ៊ុន Huawei  Nokia Oukitel Vivo  Philips  MEIZU ASUS Camfone LG HIYA និង ZOPO​​ ដែលមានលក់ទូរស័ព្ទបញ្ចុះតម្លៃរហូតដល់​ 50% ជាច្រើនម៉ូដែល។​

អតិថិជននឹងទទួលបាន ស៊ីមសែលកាតលេខពិសេសឥតគិតថ្លៃ កញ្ចប់សម្រាប់ការប្រើអ៊ីនធើណិត កាដូ​ និងការចាប់រង្វាន់ជាច្រើន។​

លោក Jee Kee Lim នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទរបស់យើង យើងអាចឲ្យអតិថិជន ជ្រើសរើសប្រភេទទូរស័ព្ទ 4G LTE បានជាច្រើនប្រភេទ នៅកន្លែងតែមួយជាមួយតម្លៃ​ពិសេសបំផុតលើទីផ្សារ។​”

ប្រសិនបើអ្នកចង់ប្តូរម៉ូតទូរស័ព្ទ កម្មវិធីនេះជាជម្រើសល្អបំផុតសម្រាប់អ្នក។​

កម្មវិធីលក់បញ្ចុះតម្លៃពិសេស បំណាច់ឆ្នាំនេះ​ ធ្វើឡើងនៅមុខ ផ្សារហេងលី ផ្លូវ 271 ចាប់ពីថ្ងៃទី 7 ដល់  11 ធ្នូ ចាប់ពីម៉ោង 8:30 ព្រឹករហូតដល់ ម៉ោង 7យប់។

សម្រាប់ព័ត៌មានបន្ថែម សូមតេទៅ  812 ឫ​ 012 812 812។

Facebook Comments