ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ ផ្នែកប្រលោមលោក

ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី១ ប្រចាំឆ្នាំ២០១៨ ផ្នែកប្រលោមលោក

ប្រធានបទសុខដុមនីយកម្មក្នុងសង្គមតាមរយៈសាសនា

លក្ខខណ្ឌ
1. ជាប្រលោមលោកដែលបង្ហាញពី ៖
a. ដោះស្រាយបញ្ហាក្នុងរឿងមានលក្ខណៈអហិង្សា សន្តិភាពនិយម
b. លុបបំបាត់ការរើសអើង
c. ឲ្យតម្លៃលើជំនឿ និងការប្រតិបត្តិសាសនាផ្សេងៗគ្នា
d. លុបបំបាត់គំនិតបុរេនិច្ឆ័យលើសាសនា
2. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន
3. ស្នាដៃត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ១២ ពុម្ព Khmer OS Siemreap ខ្នាតក្រដាសA4 ក្នុងចន្លោះ១៣០ទៅ១៥០ទំព័រ ឬប្រមាណ២៥០ទៅ៣០០ទំព័រសរសេរដៃលើក្រដាសA4ដូចគ្នា ដោយត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្ដល់ពិន្ទុជាពិសេស)
4. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអ៊ីម៉ែលឲ្យបានច្បាស់លាស់ ងាយស្រួលគណៈកម្មការរៀបចំធ្វើការទាក់ទង
5. ទទួលស្នាដៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ជាកំហិត
រង្វាន់មានជា ថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ
លេខ១ទទួលបាន៥លានរៀល លេខ២ទទួលបាន៣លានរៀល និងលេខ៣ទទួលបាន២លានរៀល

សូមយកស្នាដៃមកផ្ទាល់ ឬផ្ញើមកតាមអ៊ីម៉ែល [email protected] ០១២៤៨២២២៤ (សុជាតា)

1. រង្វាន់នឹងប្រកាសនៅក្នុងខែមិថុនា ឆ្នាំ២០១៨
2. គណៈកម្មការវាយតម្លៃគឺជាអ្នកស្រាវជ្រាវ កវី និងអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា
គណៈកម្មការរៀបចំសូមរក្សាសិទ្ធិក្នុងការកែប្រែផ្សេងៗ
សូមជួយចែករម្លែកព័ត៌មាននេះឲ្យបានទូលំទូលាយ។ សូមអរគុណ

Facebook Comments