Cellcard ប្រគល់រង្វាន់ 1 ម៉ឺនដុល្លារជូនអ្នកមានសំណាងដែលជាមគ្គុទេស ទេសចរ!

ក្រុមហ៊ុន Cellcard នៅថ្ងៃទី15 ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រគល់រង្វាន់ទឹកប្រាក់ 1 ម៉ឺនដុល្លារ ដល់អតិថិជន ដែលបានឈ្នះពីកម្មវិធី ”ផ្ញើសារដើម្បីឈ្នះរង្វាន់ 1ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ”។

ជាក់ស្តែងនៅរសៀលនេះ ក្រុមហ៊ុន Cellcard បានប្រគល់រង្វាន់ ទៅដល់អតិថិជនមួយរូប ដែលបានឈ្នះរង្វាន់ទឹកប្រាក់  1 ម៉ឺនដុល្លារ បានទៅលើ លោកឡឹក សារុំ  ខេត្តសៀមរាប។

ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ក្រុមហ៊ុន CellCard បានចំណាយទឹកប្រាក់ជាច្រើនសន្ធឹកសន្ធប់ ទៅដល់អតិថិជន របស់ខ្លួនដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត Cellcard ដើម្បី លើកទឹកចិត្ត ចំពោះអតិថិជនខ្លួន ឲ្យមានសំណាង ក្លាយជាអ្នកមាន ដោយគ្រាន់តែខលទៅ 8888 ឬ ផ្ញើសារទៅកាន់ 10K ទៅ 8888 តែប៉ុណ្ណោះ៕

Facebook Comments