សែលកាតសហការជាមួយដៃគូរក្រុមហ៊ុនទូរស័ព្ទទាំង 8 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល​

ភ្នំពេញ​ ថ្ងៃ​ 25​ ធ្នូ​: ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនគឺបានសហការគ្នាដើម្បី បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល​ ហើយបាននាំយក ជាមួយការលក់​បញ្ចុះតម្លៃដ៏ធំសម្បើមពីក្រុមហ៊ុនទូរស័ព្ទទាំង 8ខុសៗគ្នា។​

ការលក់បញ្ចុះតម្លៃនេះរួមមានទូរស័ព្ទទំនើបៗល្បីៗជាច្រើនដូចជា Huawei Nokia MEIZU Camfone​ LG Oukitel Vivo និង Philips និងមានការលក់បញ្ចុះតម្លៃរហូតដល់ទៅ 35% ជាច្រើនម៉ូដែល។

រាល់ការទិញទូរស័ព្ទ​លោកអ្នកនឹងទទួលបានស៊ីមសែលកាតលេខពិសេសឥតគិតថ្លៃ power bank ទំហំ 5000mAh​ កញ្ចប់សម្រាប់ការប្រើអ៊ីនធើណិត​ កាដូ​ និង​ការចាប់រង្វាន់ជាច្រើន​ពីសំណាក់​​​ដៃគូសហការដែលរួមមានដូចជា ក្រុមហ៊ុន Wing និង​Camlife ។

កម្មវិធីលក់បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល ធ្វើឡើងនៅមុខការិយាល័យកណ្តាលសែលកាត  ចាប់ពីថ្ងៃ 25 ដល់  27 ធ្នូ ចាប់ពីម៉ោង 8:30 ព្រឹករហូតដល់ ម៉ោង 7យប់។

លោក Jee Kee Lim នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនសែលកាត បានលើកឡើង​ថាការលក់នេះ គឺជាឧទាហរណ៍មួយទៀត​នៃចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីផ្តល់លទ្ធភាពដល់អតិថិជនរបស់យើង​ អាចជ្រើសរើសប្រភេទទូរស័ព្ទ 4G មកប្រើប្រាស់បាន។

លោក Lim បានបន្តទៀតថា “តាមរយៈការសហការជាមួយដៃគូទូរស័ព្ទរបស់យើង

អតិថិជនអាចទិញទូរស័ព្ទ លេខទូរស័ព្ទ​ និងសេវាអ៊ីនធើណិត 4G LTE ចុងក្រោមបំផុត ជាមួយនឹងតម្លៃថោកសមរម្យនៅកន្លែងតែមួយ។”

“អតិថិជនទាំងអស់អាចរកមើលនិងស្វែងរកជម្រើសដែលពួកគាត់ពេញចិត្តនៅទីតាំងកណ្តាលមួយដែលធ្វើធ្វើឱ្យវាកាន់តែងាយស្រួលនិងសប្បាយរីករាយជាមួយនឹងការលក់ បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល”

“ប្រសិនបើលោកអ្នកកំពុងស្វែងរកទូរស័ព្ទថ្វី ឫ ទិញទូរស័ព្ទជាកាដូសម្រាប់អ្នកជាទីស្រលាញ់របស់អ្នក យើងបានផ្តល់ឲ្យលោកអ្នកនូវតម្លៃល្អបំផុត និង អត្ថប្រយោជន៍ជាច្រើនទៀត​។”

សម្រាប់ព័ត៌មានបន្ថែម សូមតេទៅ  812 ឫ​ 012 812 812 ឫចូលទៅ វេបសាយ www.cellcard.com.kh។​

Facebook Comments