ភាពជោគជ័យរបស់ Inspired Cambodia នៃការរៀបចំកម្មវិធី Toastmasters Open Speech កាលពីខែមករា

នាថ្ងៃអាទិត្យ ទី២៨ ខែមករា​ ឆ្នាំ២០១៨ មានការរៀបចំកម្មវិធីមួយឈ្មោះថា Toastmasters Open Speech ដោយការសហការពីក្លឹប Toastmastersទាំង៤នៅប្រទេសកម្ពុជា​ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន ( CJCC ) ពីម៉ោង ១-៥។ កម្មវិធីដ៏ធំនិងលើកដំបូងមួយនេះផងដែរផ្តុងផ្តើមរៀបចំដោយ INSPIRED.Cambodia ដែលបង្កើតឡើងដោយក្រុមយុវជនក្នុងគោលបំណងដើម្បីកម្ពុជារីកចម្រើនទៅមុខ ។​

Toastmasters Open Speech មានគោលបំណង៖

  • ផ្សព្វផ្សាយដ៏ដូចជាលើកកម្ពស់វប្បធម៌ការនិយាយជាសាធារណៈនៅកម្ពុជា
  • ជាវេទិកាសម្រាប់ជួយក្នុងការបង្កើនភាពរីកចម្រើនផ្ទាល់ខ្លួនរបស់បុគ្គលនីមួយៗ
  • អោយឱកាសទៅដល់អ្នកចូលរួមក្នុងការក្លាយជាអ្នកនិយាយជាសាធារណៈតាមរយៈការសួរសំណួរភ្លាមឆ្លើយភ្លាមពីពិធិករ​និងពិធីការនី
  • ផ្តល់ជាព័ត៌មានជំនួយ និងមេរៀនពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ
  • ជួយក្នុងការបណ្តុះគំនិតដើម្បីក្លាយជាអ្នកដឹកនាំល្អនាថ្ងៃអនាគត
  • ចង់អោយអ្នកចូលរួមដឹងពីរបៀបឬបច្ចេកទេសដើម្បីបង្កើតការនិយាយជាសាធាណៈមួយបានល្អ

ក្នុងថ្ងៃកម្មវិធីមានការចូលរួមពីសំណាក់សាធារណៈជនប្រមាណជា ៥០០​នាក់ ក្នុងនោះរួមមានសិស្សានុសិស្ស​ និស្សិត សាស្រ្តាចារ្យ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញជាដើម។​​ នេះជាភាពជោគជ័យមួយ ក៏ដូចជាកម្លាំងចិត្តដល់ក្រុមយុវជន INSPIRED.Cambodia ទាំងមូលក្នុងការរៀបចំកម្មវីធីនានាដែលអាចជួយបង្កើនសមត្ថភាពជាអ្នកដឹកនាំ អ្នកទំនាក់ទំនង អ្នកនិយាយជាសាធារណៈ និងជំនាញផ្សេងៗជាច្រើនទៅដល់យុវជនដែលជាអ្នករៀបចំផ្ទាល់ និងសាធារណៈជនកម្ពុជាទាំងមូល។ ​ ក្រុមរៀបចំកម្មវិធីទាំងអស់គ្នាក៏បានថ្លែងអំណរគុណដល់ការជួយគាំទ្រ និងចូលរួមពីសំណាក់ក្រុមហ៊ុន ស្ថាប័ន​​ និងទស្សនិកជនទាំងឡាយដែលបានចូលរួមបង្កើតឲ្យមានកម្មវិធី Toastmasters Open Speech នេះឡើង។

Toastmasters Open Speech

Facebook Comments