កម្មវិធី ASEAN Foundation Model ASEAN Meeting (AFMAM 2018)

កម្មវិធី ASEAN Foundation Model ASEAN Meeting (AFMAM 2018) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៨ ខែកក្កដា ២០១៨ នៅប្រទេសសឹង្ហបុរី។

អ្នកដែលចាប់អារម្មណ៍ត្រូវអោយរួមគ្នាបង្កើតជាក្រុមមួយដែលមានសមាជិក៨នាក់។ ក្នុងនោះ ៧នាក់ជានិស្សិតថ្នាក់បរិញ្ញាបត្រ (សមាជិកក្រុម) នឹងម្នាក់ទៀតគឺជាបុគ្គលិកមហាវិទ្យាល័យ (អ្នកណែនាំ)។ ដើម្បីអោយមានសុពលភាព ក្រុមនីមួយៗ ដែលមានសមាជិកទាំង៨នាក់នោះដាច់ខាតត្រូវតែជាប្រជាជនអាស៊ាន និងមានសញ្ជាតិដូចគ្នា។

សម្គាល់៖ សមាជិកក្រុមដែលមានភាពចម្រុះនៃសាកលវិទ្យាល័យ ប្រវត្តិនៃការសិក្សា តុល្យភាពភេទនឹងត្រូវបានប្រយោជន៍ក្នុងការពិចារណា។ និស្សិតដែលរៀននៅក្រៅទីក្រុងត្រូវបានលើកទឹកចិត្តអោយចូលរួម។

លក្ខខណ្ឌ៖

និស្សិតថ្នាក់បរិញ្ញាបត្រ (សមាជិកក្រុម)

  • មានអាយុពី១៨-២៥គិតត្រឹមថ្ងៃកម្មវិធីចាប់ផ្ដើម
  • ជានិស្សិតថ្នាក់បរិញ្ញាបត្រនៃប្រទេសជាសមាជិកអាស៊ាន នៅពេលដែលកម្មវិធីចាប់ផ្ដើម
  • មានសមត្ថភាពផ្នែកភាសាអង់គ្លេស ទាំងនិយាយ និងសរសេរ។

បុគ្គលិកមហាវិទ្យាល័យ (អ្នកណែនាំ)

  • មានអាយុយ៉ាងតិច២៥ គិតត្រឹមថ្ងៃចាប់ផ្ដើមកម្មវិធី
  • ជាបុគ្គលិកសិក្សា (Academic member ដែលគិតទាំងគ្រូបង្រៀន និងជំនួយការគ្រូបង្រៀន) នៃដេប៉ាតឺម៉ង់ ឬមហាវិទ្យាល័យ នៃសាកលវិទ្យល័យណាមួយក្នុងចំណេមប្រទេសអាស៊ាន
  • មានសមត្ថភាពផ្នែកភាសាអង់គ្លេស ទាំងនិយាយ និងសរសេរ។

ឈប់ទទូលពាក្យថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨

ដើម្បីចុះឈ្មោះ សូមចូលទៅកាន់៖ http://registration.modelasean.aseanfoundation.org/

ដើម្បីអានព័ត៌មានលម្អិត សូមចូលទៅកាន់៖ http://www.aseanfoundation.org/news/call-for-applications-the-asean-foundation-model-asean-meeting-2018-2018

Facebook Comments