អាហារូបករណ៍វិស្វកម្មឧស្សាហកម្មនៅព្រះរាជាណាចក្រថៃ

មូនិធិអាជីណូមូតូ (Ajinomoto Foundation) ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅក្នុងសាកលវិទ្យាល័យនៃព្រះរាជាណាចក្រថៃ។ និស្សិតដែលបញ្ចប់ការសិក្សាត្រូវតែមកធ្វើការអោយក្រុមហ៊ុន Ajinomoto (Cambodia) Co.,Ltd។

មុខជំនាញសិក្សា៖ វិស្វកម្មឧស្សាហកម្ម (Industrial Engineering)

ចំនួននិស្សិតដែលនឹងត្រូវជ្រើសរើស៖

  • ថ្នាក់បរិញ្ញាបត្រ១នាក់ (សិក្សារយៈពេល៤ឆ្នាំ)
  • ថ្នាក់អនុបណ្ឌិត១នាក់ (សិក្សារយៈពេល២ឆ្នាំ)

លក្ខខណ្ឌ៖

១. ត្រូវតែជាជនជាតិខ្មែរ

២. បញ្ចប់ ឬនឹងបញ្ចប់ការសិក្សាជាមួយនឹងរបាយ៍ការសិក្សាល្អ

ចំពោះថ្នាក់អនុបណ្ឌិត៖

  • ត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាមួយនឹងពិន្ទុ GPA ២.៧៥យ៉ាងតិច
  • ត្រូវតែមានលិខិតណែនាំ (recommendation) ចំនួន២ ដែលមួយក្នុងចំណោមនោះគឺបានមកពីសាស្ត្រាចារ្យ

ចំពោះថ្នាក់បរិញ្ញាបត្រ៖

  • ត្រូវតែជានិស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រជាមួយនឹងGPA២.៧៥យ៉ាងតិច នៅក្នុងឆ្នាំទៅ១ ឬ២។ និងបញ្ចប់ថ្នាក់ចំណេះទូទៅ (បាក់ឌុប) ជាមួយនឹងជំនាញរូបវិទ្យា (background in physics) សម្រាប់ជំនាញវិស្វកម្ម។ តេស្ដ GED ត្រូវបានទទួលយក។

៣. ត្រូវតែមានការតាំងចិត្តខ្ពស់សម្រាប់ការសិក្សា និងចង់ត្រឡប់មកប្រទេសកំណើតវិញដើម្បីធ្វើការ​ក្រោយបញ្ចប់អាហារូបករណ៍។

៤. ត្រូវតែមានរាងកាយ និងបញ្ញាស្មារតីល្អ និងមិនមានជម្ងឺឆ្លងធ្ងន់ធ្ងរ ឬជម្ងឺផ្សេងទៀត​ដែលបង្កការ​រាំង​ស្ទះ​ដល់ដំណើរការសិក្សា ឬបញ្ហាស្មារតីផ្សេងៗ។

៥. ត្រូវតែមិនមែនជាអ្នកទទួលបានអាហារូបករណ៍ផ្សេងទៀត។

៦. ត្រូវតែដាក់ពាក្យស្នើសុំ និងអាចចូលរួមដំណើរការជ្រើសរើសនៅក្នុងប្រទេសខ្លួន។

ពាក្យស្នើសុំរួមមាន៖

១. ពាក្យស្នើសុំ៖

២. រូបថត (ទំហំ 1” x 1.5”) និងថតចំលងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន

៣. ជីវប្រវត្តិ (Curriculum  Vitae  (CV)  or  Resume  or Portfolio)

៤. ថតចំលងឯកសារបញ្ជាក់ពីការសិក្សា៖

ចំពោះថ្នាក់បរិញ្ញាបត្រ៖

  • ថតចំលងប្រតិបត្តិពិន្ទុនៃថ្នាក់វិទ្យាល័យ (សម្រាប់អ្នកបញ្ចប់ថ្នាក់វិទ្យាល័យ) ឬប្រតិបត្តិពិន្ទុនៃឆមាសចុងក្រោយបំផុត (សម្រាប់អ្នកដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ)

ចំពោះថ្នាក់អនុបណ្ឌិត៖

  • ថតចំលងប្រតិបត្តិពិន្ទុនៃថ្នាក់បរិញ្ញាបត្រ (សម្រាប់អ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រ) ឬប្រតិបត្តិពិន្ទុនៃឆមាសចុងក្រោយបំផុត (សម្រាប់អ្នកដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ)
  • លិខិតណែនាំចំនួន២ (ដែលមួយក្នុងចំណោមនោះគឺបានមកពីសាស្ត្រាចារ្យ)
  • ប្រតិបត្តិពិន្ទុ (Transcript or  scholastic)

៥. ថតចម្លង១ក្នុងចំណោមវិញ្ញាបនបត្របញ្ឌាក់ពីសមត្ថភាពភាសាអង់គ្លេស៖ TOEFL(PBT 400+/

CBT97+/IBT32+)  ឬ IELTS  4.5+  ឬ  TOEIC  500+

ផុតកំណត់នៃការទទួលពាក្យរហូតដល់ចុងខែឧសភា ឬដើមខែមិថុនា

សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀត សូមចូលទៅកាន់៖ https://www.dropbox.com/sh/7c9m8laf3nq6e40/

សម្រាប់ការមើលព័ត៌មាន និងទម្រង់ផ្សេងៗទៀតជារួម៖ https://www.dropbox.com/sh/

Facebook Comments