អាហារូបករណ័ SEAOHUN ២០១៨

SEAOHUN ២០១៨ ផ្ដល់អាហារូបករណ័ថ្នាក់អនុបណ្ឌិតដើម្បីបន្តការសិក្សាដែលពាក់ព័ន្ធនឹង One Health នៅក្នុងស្ថាប័នសិក្សានៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម។

លក្ខខណ្ឌ៖

 • មានសញ្ជាតិក្នុងប្រទេសជាសមាជិក SEAOHUN (ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម) ឬប្រទេសសមាជិកពង្រីក (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងបង់ក្លាដេស)
 • មានគម្រោងចាប់អាជីពក្នុងវិស័យសុខភាពមនុស្ស សត្វ ឬបរិស្ថាន ដែលអនុវត្តន៍ទៅលើគោលការណ៍សុខភាពតែមួយ
 • ត្រូវមានអាយុមិនលើសពី៣៥ឆ្នាំគិតត្រឹមឆ្នាំសិក្សា២០១៨/២០១៩
 • ត្រូវតែរៀនពេញម៉ោងនៅក្នុងកម្មវិធីអន្តរជាតិថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំ ដែលពាក់ព័ន្ធនឹង One Health និងរៀននៅប្រទេសជាសមាជិក SEAOHUN (ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម)
 • ជាបេក្ខភាពថ្នាក់អនុបណ្ឌិត

ឯកសារដែលត្រូវការ៖

 • ពាក្យស្នើសុំត្រូវតែមានការយល់ព្រម និងចុះហត្ថលេខាដោយប្រធាននាយកដ្ឋាន ឬព្រឹត្តបុរសប្រសិនបើជាសិស្ស
 • បញ្ជាក់ពីពាក្យទទួលយកពីកម្មវិធីថ្នាក់់អនុបណ្ឌិត
 • ប្រវត្តិរូប ១ ឬ២ទំព័រ (ប្រវត្តិនៃការសិក្សា បទពិសោធន៍ការងារ និងបង្ហាញពីស្មាដៃសំខាន់ៗ)
 • សេចក្ដីថ្លែងការណ៍អំពីចក្ខុវិស័យ (A vision statement) ដែលមិនលើសពី៥០០ពាក្យ (Calibri, 12 points) ដែលរៀបរាប់អំពីរបៀបដែលអ្នកយកអ្វីដែលអ្នកបានរៀន ទៅអនុវត្តន៍នៅក្នុងការងាររបស់អ្នក ឬហើយវាមានរួមចំណែកអ្វីខ្លះនៅក្នុងគោលការណ៍សុខភាពតែមួយ (One Health Principles)
 • ប្រតិបត្តិពិន្ទុនៃថ្នាក់បរិញ្ញាបត្រ
 • ការពិពណ៌នា និង modules នៃកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត
 • ថតចំណងលិខិតឆ្លងដែនដែលមានសុពលភាព

ចំណាំ៖ រាល់ឯកសារទាំងអស់ត្រូវតែជាភាសាអង់គ្លេស

ផុតកំណត់ថ្ងៃទី១៥ កក្កដា ២០១៨

ផ្ញើពាក្យស្នើសុំរបស់អ្នកទៅកាន់៖ Ms. Jutamart Jattuchai (May) at [email protected]

ពាក្យបំពេញ៖ https://drive.google.com/file/d/

ព័ត៌មានលម្អិត៖ https://drive.google.com/file/

ហ្វេសបុកផេក៖ South East Asia One Health University Network

Facebook Comments