អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សាទៅតំបន់ស្វ័យត Guanxi Zhuang

មន្ទីអប់រំនៃតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ីនៃសាធារណៈរដ្ឋប្រជាមានិតចិនបានផ្ដល់អាហារូបករណ៍ចំនួន៧កន្លែង (ប្រឡងយក) ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងតំបន់ Guanxi Zhuang។

អាហារូបករណ៍នៅគ្រប់ដណ្ដប់ទៅលើថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់អាហារូបករណ៍ប្រចាំខែ។ រីឯកសំបុត្រយន្តហោះជាបន្ទុករបស់សាមីជន។

សាកលវិទ្យាល័យដែលត្រូវទៅសិក្សារួមមាន៖

 • Guangxi University
 • Guangxi Normal University
 • Guangxi University for Nationalities
 • Guangxi University of Technology
 • Guangxi Teacher Education University
 • Guangxi University of Finance and Economics

លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន៖

១. ថ្នាក់ក្រោយឧត្តមសិក្សា (បណ្ឌិត ឬអនុបណ្ឌិត) (០២កន្លែង)

 • មានសញ្ជាតិខ្មែរ
 • មានអាយុមិនលើសពី៣៥ឆ្នាំ
 • មានសញ្ញាបត្របវិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត និងមានសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
 • មានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ
 • មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា
 • មិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណៈរដ្ឋប្រជាមានិតចិនពីមុនមក

២. ថ្នា់ឧត្តមសិក្សា (បរិញ្ញាបត្រ) (០៥កន្លែង)

 • មានសញ្ជាតិខ្មែរ
 • មានអាយុមិនលើសពី២២ឆ្នាំ
 • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
 • មានចំណេះដឹងភាសាអង់គ្លេស ឬភាសាចិនជ្រៅជ្រះ
 • មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា
 • មិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណៈរដ្ឋប្រជាមានិតចិនពីមុនមក

ផុតកំណត់ការដាក់ពាក្យនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៦:០០។

ប្រឡងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨

ទីកន្លែងទទួលពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋានអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

សម្រាប់ព័ត៌មានលម្អិត សូមអានខាងក្រោមនេះ៖

Facebook Comments