អាហារូបករណ៍ថ្នាក់មធ្យមសិក្សាចំណេះទូទៅនៅប្រទេសសឹង្ហបុរី ២០៨-២០១៩

ក្នុងឆ្នាំ២០១៨នេះ ក្រសួងអប់រំ នៃសាធារណៈរដ្ឋសឹង្ហបុរី (The Singapore Ministry of Education) នឹងផ្ដល់អាហារូបករណ៍មួយចំនួនដល់សិស្សនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីទៅបន្តការសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅនៅតាមសាលាមធ្យមសិក្សាចំណេះទួទៅ នៃសាធារណៈរដ្ឋសឹង្ហបុរីសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

អាហារូបករណ៍គ្រប់ដណ្ដប់ទៅលើ៖ ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមក កម្ពុជា-សឹង្ហបុរី-កម្ពុជា។

លក្ខខណ្ឌ៖

បេក្ខជនត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មានឆ្នាំកំណើតចន្លោះឆ្នាំ២០០២-២០០៤
  • ជាសិស្សដែលរៀនពូកែ
  • ជាសិស្សកំពុងសិក្សាថ្នាក់ទី១០ ឬទី១១ នៃសាលាមធ្យមសិក្សាចំណេះទូទៅ
  • មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ

ដំណាក់កាល៖

  • ដំណាក់កាលទី១៖ ជម្រុះ
  • ដំណាក់កាលទី២៖ ប្រឡងប្រជែងលើមុខវិជ្ជាសមត្ថភាព ភាសាអង់គ្លេស និងគណិតវិទ្យា (នៅភ្នំពេញ)
  • ដំណាក់កាលទី៣៖ សម្ភាសន៍ (នៅភ្នំពេញ)

លទ្ធផលនឹងត្រូវបានប្រកាសនៅចុងខែកញ្ញា ឆ្នាំ២០១៨។

បេក្ខជនអាចដាក់ពាក្យតាមរយៈ

  • Hard Copy៖ ដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋានអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
  • Online៖ https://isams.sg/azs/index.do?schmCat=ASEAN

ផុតកំណត់ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨

ទាញយកពាក្យស្នើសុំ៖ https://www.moe.gov.sg/docs/

សម្រាប់ព័ត៌មានលម្អិត៖ https://www.moe.gov.sg/admissions

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងដោយផ្ទាល់ទៅកាន់ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍តាមរយៈអាសយដ្ឋានខាងលើ ឬតាមរយៈលេខទូរស័ព្ទលេខ ០២៣ ៧២៤ ៨៧៤។

Facebook Comments