អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ក្រសួងអប់រំ យុវជន និងកីឡាធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១២០នាក់នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

លក្ខខណ្ឌ៖

ថ្នាក់ក្រោយឧត្តមសិក្សា២០កន្លែង (ថ្នាក់បណ្ឌិត និងថ្នាក់អនុបណ្ឌិត)

 • មានសញ្ជាតិខ្មែរ
 • ជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម
 • មានអាយុមិនលើសពី៤០ឆ្នាំគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨
 • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា

ថ្នាក់បរិញ្ញាបត្រ១០០កន្លែងក្នុងនេះក្របខណ្ឌCLMVចំនួន២០កន្លែង

 • មានសញ្ជាតិខ្មែរ
 • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ក្នុងឆ្នាំសិក្សា២០១៥-២០១៧) ឬសញ្ញាបត្រមានតម្លៃស្មើ
 • មានអាយុមិនលើសពី៤០ឆ្នាំគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨
 • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា

ផុតកំណត់៖

 • ថ្នាក់បរិញ្ញាបត្រថ្ងៃទី២៦ មិថុនា ២០១៨
 • ថ្នាក់ក្រោយឧត្តមសិក្សាថ្ងៃទី១១ មិថុនា ២០១៨

វិញ្ញាសាប្រឡងរួមមាន៖

 • វប្បធម៌ទូទៅ
 • រូបវិទ្យា
 • គីមីវិទ្យា
 • គណិតវិទ្យា

សម្រាប់​ព័ត៌មាន​បន្ថែម និង​ទីកន្លែង​ទទួលពាក្យ៖ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹងកេងកង​ទី១ ខណ្ឌ​ចំការមន (ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប្រហែល​៥០ម៉ែត្រ)

Facebook Comments