អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅសិក្សា  នៅប្រទេសជប៉ុន

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅសិក្សា  នៅប្រទេសជប៉ុន។ អាហារូបករណ៍ (ប្រឡង) នៃរដ្ឋាភិបាលជប៉ុន ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ឆ្នាំសិក្សា២០១៩។

សោហ៊ុយធ្វើដំណើរទៅ-មក ការហូបចុក ស្នាក់នៅ និងរៀនសូត្រ ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុនទាំងអស់។

១. ថ្នាក់ក្រោយឧត្តមសិក្សា (រយៈពេល០២ឆ្នាំ)

មុខវិទ្យាឯកទេសដែលត្រូវសិក្សារួមមាន៖

 • វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រ (Social Sciences and Humanities)
 • វិទ្យាសាស្ត្រធម្មជាតិ (Nature Sciences) លើកលែងមុខវិជ្ជា Medicine, Dentistry, Phamacy and Hygienic and Nursing Styudies ដែលក្នុងឆ្នាំនេះពុំទទួលអោយទៅសិក្សាស្រាវជ្រាវនៅប្រទេសជប៉ុន។

លក្ខខណ្ឌ៖

 • មានសញ្ជាតិខ្មែរ
 • មានអាយុមិនលើសពី២៤ឆ្នាំ (កើតត្រឹម ឬក្រោយថ្ងៃទី ០២ មេសា ១៩៨៤)
 • មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដែលទទួលបាន GPA ចាប់ពីពិន្ទុ ៧/១០ឡើងទៅ
 • ចេះភាសាអង់គ្លេស ឬភាសាជប៉ុនជ្រៅជ្រះ
 • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា
 • បេក្ខជនត្រូវភ្ជាប់ជាមួយនួវផែនការសិក្សា (Study Plan) របស់ខ្លួនក្នុងពេលដាក់ពាក្យសុំអាហារូបករណ៍

(ចំពោះវិញ្ញាសាប្រឡង សូមមើលនៅរូបខាងក្រោម)

២. ថ្នាក់ឧត្តមសិក្សា (រយៈពេល០៥ឆ្នាំ)

មុខវិទ្យាដែលត្រូវសិក្សា៖

 • វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (Social Sciences and Humanities) (សូមមើលនៅរូបភាពខាងក្រោមសម្រាប់ជំនាញជាក់លាក់)
 • វិទ្យាសាស្ត្រធម្មជាតិ (Nature Sciences) (សូមមើលនៅរូបភាពខាងក្រោមសម្រាប់ជំនាញជាក់លាក់)

លក្ខខណ្ឌ៖

 • មានសញ្ជាតិខ្មែរ
 • មានអាយុចន្លោះពី១៦-២៤ឆ្នាំ (កើតចន្លោះថ្ងៃទី០២ មេសា ១៩៩៤ ដល់០១ មេសា ២០០២)
 • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬសញ្ញាបត្រមានតម្លៃស្មើ និងជានិស្សិតកំពុងសិក្សានៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលាបាន GPA ចាប់ពីពិន្ទុ ៧/១០ឡើងទៅ ឬជាសិស្សកំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលលទ្ធផលសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី១០ ទី១១ និងឆមាសទី១នៃថ្នាក់ទី១២ទទួលបានមធ្យមភាគចាប់ពីពិន្ទុ៧/១០ឡើងទៅ)
 • ចេះភាសាអង់គ្លេស ឬភាសាជប៉ុនជ្រៅជ្រះ
 • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា

(ចំពោះវិញ្ញាសាប្រឡង សូមមើលនៅរូបខាងក្រោម)

៣. ថ្នាក់មធ្យមសិក្សាបច្ចេកទេស (រយៈពេលសិក្សា០៤ឆ្នាំ)

មុខវិទ្យាដែលត្រូវសិក្សារួមមាន៖

 • Mechanical Engineering
 • Electrical Electronic Engineering
 • Information, Communication and Network Engineering
 • Materials Engineering
 • Architecture
 • Civil Engineering
 • Maritime Engineering
 • Other Fields …

លក្ខខណ្ឌ៖

 • មានសញ្ជាតិខ្មែរ
 • មានអាយុចន្លោះពី១៦-២៤ឆ្នាំ (កើតចន្លោះថ្ងៃទី០២ មេសា ១៩៩៤ ដល់០១ មេសា ២០០២)
 • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬសញ្ញាបត្រមានតម្លៃស្មើ និងជានិស្សិតកំពុងសិក្សានៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលាបាន GPA ចាប់ពីពិន្ទុ ៧/១០ឡើងទៅ ឬជាសិស្សកំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលលទ្ធផលសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី១០ ទី១១ និងឆមាសទី១នៃថ្នាក់ទី១២ទទួលបានមធ្យមភាគចាប់ពីពិន្ទុ៧/១០ឡើងទៅ)
 • ចេះភាសាអង់គ្លេស ឬភាសាជប៉ុនជ្រៅជ្រះ
 • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា

(ចំពោះវិញ្ញាសាប្រឡង សូមមើលនៅរូបខាងក្រោម)

៤. ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជិវៈ (រយៈពេលសិក្សា០៣ឆ្នាំ)

មុខវិទ្យាឯកទេសដែលត្រូវសិក្សារួមមាន៖

 • Technology
 • Personal Care and Nutrition
 • Education and Welfare
 • Business
 • Fashion and Home Economics
 • Culture and General Education
 • Other Fields …

លក្ខខណ្ឌ៖

 • មានសញ្ជាតិខ្មែរ
 • មានអាយុចន្លោះពី១៦-២៤ឆ្នាំ (កើតចន្លោះថ្ងៃទី០២ មេសា ១៩៩៤ ដល់០១ មេសា ២០០២)
 • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A, B ឬសញ្ញាបត្រមានតម្លៃស្មើ និងជានិស្សិតកំពុងសិក្សានៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលាបាន GPA ចាប់ពីពិន្ទុ ៧/១០ឡើងទៅ ឬជាសិស្សកំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលលទ្ធផលសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី១០ ទី១១ និងឆមាសទី១នៃថ្នាក់ទី១២ទទួលបានមធ្យមភាគចាប់ពីពិន្ទុ៧/១០ឡើងទៅ)
 • ចេះភាសាអង់គ្លេស ឬភាសាជប៉ុនជ្រៅជ្រះ
 • មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា

(ចំពោះវិញ្ញាសាប្រឡង សូមមើលនៅរូបខាងក្រោម)

ផុតកំណត់៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦:០០

ទីតាំងទទួលពាក្យ និងសាកសួរព័ត៌មានលម្អិត៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ (អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ)

កាលបរិច្ឆេទនៃការប្រឡង (ទាំង៤កម្រិត)៖ ថ្ងៃទី២៤ មិថុនា ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

សម្រាប់ព័ត៌មានលម្អិត៖ http://www.kh.emb-japan.go.jp

  

Facebook Comments