អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសវៀតណាម

សាកល​វិទ្យាល័យ​សមុទ្រ​វៀតណាម (Vietnam Maritime University-VMU) នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​សិក្សា​ដល់​និស្សិត​កម្ពុជា​ ឆ្នាំ​សិក្សា​២០១៨-២០១៩។

អាហារូបករណ៍ត្រូវបានបែងចែកចេញជា៣ប្រភេទរួមមាន៖

  • អាហារូបករណ៍១០០%ចំនួន០២កន្លែង
  • អាហារូបករណ៍៥០%ចំនួន០២កន្លែង
  • អាហារូបករណ៍៣០%មួយចំនួន (មិនកំណត់)

អាហារូបករណ៍នឹងគ្របដណ្ដប់ទៅលើថ្លៃសិក្សា លើកលែងតែអាហារូបករណ៍១០០%ប៉ុណ្ណោះដែល​ភាគីមិត្ត​រ៉ាប់រងលើការស្នាក់នៅបន្ថែម។ រីឯការធានារ៉ាប់រង និងសំបុត្រយន្តហោះគឺជាបន្ទុករបស់​សមីជន។

មុខជំនាញសិក្សាមាន៖

  • Global Studies and Maritime Affairs (GMA)
  • International Business and Logistics (IBL)
  • Business Management and Maketing (BMM)

សម្រាប់អ្នកដែលចាប់អារម្មណ៍អាចផ្ញើពាក្យស្នើសុំអាហារូបករណ៍ និងឯកសារផ្សេងៗទៅកាន់ Email: [email protected] អោយបានមុនថ្ងៃទី៣០ សីហា ២០១៨

Facebook Comments