ជ្រើសរើសយុវជនចូលរួមក្នុងកម្មវិធី ASEAN MY WORLD 2030 ADVOCATES

កម្មវិធី ASEAN My World Advocacy គឺជាផ្នែកមួយនៃសកម្មភាពតស៊ូមតិ ដែលដឹកនាំដោយយុទ្ធនាការសកម្មភាព UN SDG ( UN SDG Action Campaign) និង UNDP Bangkok Regional Hub ទៅលើប្រទេសអាស៊ាន ក្នុងគោលបំណងតស៊ូដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព (Sustainable Development Goals) និងផ្សព្វផ្សាយការរួមចំណែករបស់ប្រជាជន និងសកម្មភាពប្រមូលទិន្នន័យក្នុងចំណោមយុវជននៅក្នុងតំបន់។

យុវជន២៥នាក់នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីមួយនេះ និងមានឱកាសសម្រាប់ធ្វើការនៅ MY World 2030 Advocates និងក្លាយជាភ្នាក់ងារនៃការផ្លាស់ប្ដូរសហគមន៍ ទីក្រុង តំបន់ និងប្រទេសរបស់ពួកគេ។

កម្មវិធីនេះប្រព្រឹត្តិទៅរយៈពេល៤ខែ៖ ខែមិថុនា-កញ្ញា ២០១៨

បេក្ខជនត្រូវ៖

  • មានអាយុចន្លោះពី១៨-៣០ឆ្នាំ
  • ជាប្រជាជនណាមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន (រួមទាំងកម្ពុជា)
  • មានចំណង់ទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងជឿជាក់ថាពិភពលោកជាកន្លែងដែលយុវជនអាចកំណត់អនាគតរបស់ពួកគេបាន
  • មានជំនាញចាត់តាំង និងសមត្ថភាពក្នុងការធ្វើការដោយឯករាជ
  • មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការយ៉ាងតិច៦-៨ម៉ោងក្នុងមួយសប្ដាហ៍សម្រាប់រយៈពេល៤ខែ

ផុតកំណត់ថ្ងៃទី១៨ ឧសភា ២០១៨

Facebook Comments