កម្មវិធីផ្លាស់ប្ថូរការសិក្សានៃអ្នកវិទ្យាសាស្ត្រវ័យក្មេង Lower Mekong Initiative (LMI)

កម្មវិធីផ្លាស់ប្ថូរការសិក្សានៃអ្នកវិទ្យាសាស្ត្រវ័យក្មេង Lower Mekong Initiative (LMI) ជាកម្មវិធីដែលបង្កើតនូវការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រសម្រាប់បញ្ញាវន្តវ័យក្មេងនៅក្នុងប្រទេសសមាជិក LMI (រួមមានកម្ពុជា)។ កម្មវិធីនេះមានរយៈពេល០៤សប្ដាហ៍នៃត្រីមាសទី២ ជាមួយនឹងវិទ្យាស្ថានជាដៃគូ​ នៅតាមបណ្ដាប្រទេស LMI។ ត្រីមាសទី៣ នឹងមានសន្និសិទរយពេល២ថ្ងៃ ដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្ត្រវ័យក្មេង LMI។ ត្រីមាសទី៤ គឺជាប្រកួតប្រជែងគម្រោងដើម្បីទទួលបានជំនួយទៅអនុវត្តន៍គម្រោងដែលបានសរសេរក្នុងអំឡុងត្រីមាសទី២ និង៣។

ប្រធានបទ៖ និរន្តភាពនៃទឹក ថាមពល និងបរិស្ថាន

ទីកន្លែង៖ សាកលវិទ្យាល័យនៃបច្ចេកវិទ្យា និងការអប់រំ, ​ប្រទេសវៀតណាម

លក្ខខណ្ឌ៖

  • មានអាយុចន្លោះពី២១-៣៥ គិតត្រឹមថ្ងៃនៃការដាក់ពាក្យ (អ្នកដែលាមានអាយុក្រោម២១ ឬលើស៣៥អាចនឹងត្រូវបានពិចារណា)
  • ជាប្រជាជននៃប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ ឬវៀតណាម
  • ត្រូវតែចូលរៀនថ្នាក់អនុបណ្ឌិត ឬមានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិត
  • មានសមត្ថភាពក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
  • អាចធ្វើដំណើរទៅក្នុងតំបន់ LMI (Lower Mekong Initiative)

ផុតំណត់ថ្ងៃទី១ មិថុនា ២០១៨

ដើម្បីចុះឈ្មោះ៖ https://asuengineeringonline.com/webform/lmi-program-application

សម្រាប់ព័ត៌មានលម្អិត៖ https://asuengineeringonline.com/lmi-young-scientist-exchange-program?utm_medium=social&utm_source=facebook&utm_campaign=lmi-young-scientist-2018

Facebook Comments