កម្មវិធីបោះជំរុំនៅប្រទេសថៃ “Burapha University Summer Capm 2018”

ការិយាល័យទំនាក់ទំនងអន្តរជាតិ (IRO) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសជ្រើសរើសបេក្ខជនសម្រាប់ការជំរុំមួយដែលមានឈ្មោះថា “Burapha University Summer Capm 2018”។ កម្មវិធីនៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១-០៩ កក្កដា ២០១៨ នៅសាកលវិទ្យាល័យ Burapha សាខា Chanbori ប្រទេសថៃ។

លក្ខខណ្ឌ៖

  • បេក្ខជនត្រូវតែនិស្សិតថ្នាក់បរិញ្ញាបត្រដែលបានចូលរៀននៅសាកលវិទ្យាល័យនានាដែលជាសមាជិក AUN និងនឹងក្នុងប្រទេសអាស៊ានបូកបី (ASEAN+3)។ (AUN members in Cambodia are RULE and RUPP)

ឯកសារដែលត្រូវការ៖

  • ពាក្យស្នើសុំ
  • លិខិតថ្លែងការនៃចំណាប់អារម្មណ៍ (Statement of Interest)
  • លិខិតឧទ្ទេសនាមពីសាកលវិទ្យាល័យសមីជន
  • ថតចំណងនៃពិន្ទុ TOEIC/TOEFL/IELTS

ត្រូវផ្ញើឯកសារទាំងនេះទៅកាន់ [email protected] ជា attachment និងដាក់ឈ្មោះ Subject ដោយ “ឈ្មោះ – ប្រទេស”។

ផុតកំណត់ថ្ងៃទី ៣១ ឧសភា ២០១៨

ចំណាំ៖

  • ការស្នាក់នៅ ការធ្វើដំណើរបោះជំរុំក្នុងតំបន់ និងអាហារជាបន្ទុករបស់សាកលវិទ្យាល័យ Burapha។
  • ថ្លៃធ្វើដំណើរទៅ-មកប្រទេស ថ្លៃទិដ្ឋាការ នឹងរាល់ការចំណាយឯកជន គឺជាបន្ទុករបស់សមីជន។

សម្រាប់ពាក្យស្នើសុំនានា៖ https://drive.google.com/drive/folders/1XYZeyvdLgUyzJEkuMmXVPKXysdoiRZ4l

Facebook Comments