សាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី​ដែលស្ថិតនៅតំបន់ដាច់ស្រយាលកំពុងតែខ្វះខាតសម្ភារៈសិក្សា​ និងអាគារបង្រៀន

សាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ស្ថិតនៅ ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានកំពុងអំពាវនាវទៅដល់សប្បុរសធម៌ឲ្យជួយដូចជាសម្ភារៈសិក្សាមួយចំនួនដូចជា សៀវភៅសិក្សា ប៉ិចខ្មៅដៃ​ ឯកសណ្ឋាន ហើយនឹងសម្ភារៈមួយចំនួនទៀតទៅដល់សិស្សដែរកំពុងរៀននៅឯសាលាមួយនេះ។ មួយវិញទៀតសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកីបច្ចុប្បន្នមានតែអាគារមួយតែប៉ុន្នោះដែរធ្វើឡើងដោយប្រក់ស័ង្កសី ហើយមានទំហំតូចល្មម។ នៅក្នុងនោះផងដែរអាគារតូចល្មមនេះគឺមានសិស្សដែរកំពុងរៀនចំនួន ៣៥​នាក់ ដោយចាប់ផ្ដើមពីថ្នាក់ទី ១​ ទៅដល់ថ្នាក់ទី ៥​។​ លើសបន្ថែមពីនេះទៅទៀត អាគារថ្មីដែរបានធ្វើឡើងគឺមានការខ្វះខាតថវិការមែនទែន អាគារថ្មីដែលកំពុងសាងសង់នោះគឺបានត្រឹមតែចាក់គ្រឹះ​ ដោយមិនមានលិទ្ធភាពនៅក្នុងការបន្តសាងសង់ហេតុដូចនេះទើបសាលារៀនឧបសម្ព័ន្ធអូរកីអំពាវនាវទៅដល់សប្បុរសធម៌ឲ្យជួយទៅដល់សាលាមួយនេះតាមរយៈចូលរួមជាថវិការ ឬក៏ជាសម្ភារៈសាងសង់ទៅដល់សាលារៀនមួយនេះ។ តាមរយៈសំណូមពរពីប្អូនៗដែរជាសិស្សគឺពួកគាត់ពិតជាចង់បាននៅអាគារថ្មីមួយដែរអាចឲ្យពួកគេមានផាសុកភាព ចៀសវាងពី ខ្យល់បក់ខ្លាំង​ហើយជាពិសេសគឺរដូវវស្សា។

ជាចុងក្រោយខ្ញុំសង្ឃឹមថាបងប្អូននឹងជួយសាលារៀនមួយនេះឲ្យមានជំរកសមប្រកបដូចឯសាលាដទៃទៀត​ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យឈានទៅមុខ ពីព្រោះពួកគាត់ជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិរបស់យើង

សូមទាក់ទងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 099 227 227 / 086 665 989

លេខរបស់នាយកសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី  081 442 144

សូមអរគុណ៕

Facebook Comments