នារីពូកែ៖ យើងជាមនុស្សស្រី យើងជឿជាក់សមត្ថភាពរបស់ខ្លួនឯងទេ?

យើងជាមនុស្សស្រីជឿសមត្ថភាពខ្លួនទេ ឬតាមពាក្យគេថាខ្លួនឯងខ្សោយ ធ្វើរឿងធំដុំអ្វីមិនបានឡើយ ទទួលស្គាល់ថាខ្សោយ ឬ យ៉ាងណា?

មនុស្សប្រុសអាចទទួលបានការរៀនសូត្រខ្ពស់ មានសេរីភាពទៅណា មកណាក៏បាន ដើរលេងយប់ក៏មិនមែនជាបញ្ហា ចូលរួមការងារសង្គមក៏ល្អ ធ្វើអ្វី ក៏មានការឲ្យតម្លៃ។ នៅពេលមានគ្រួសារ មនុស្សប្រុសត្រូវបានចាត់ទុកថា ជាមេ គ្រួសារក្នុងកាតព្វកិច្ច ប្រឹងប្រែងរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ដល់គ្រួសារ។ ចំណែកមនុស្សស្រីក៏ដូចគ្នា មានសិទ្ធិស្មើរគ្នា អ្នកណាក៏និយាយថាមនុស្សប្រុស និងមនុស្សស្រីមានសិទ្ធិស្មើរគ្នា ប៉ុន្តែពេលដែលមនុស្សស្រីនៅក្រៅយូរក៏មិនបាន ចូលរួមការងារសង្គមក៏គេថាមិនល្អ មនុស្សស្រីធ្វើអ្វីធំដុំក៏គេថាមិនអាច មិនអាច ធ្វើនេះ មិនអាចធ្វើនោះ ស្តាប់ទៅឡើងស៊ាំទៅហើយ ធ្វើអ្វីក៏មិនសូវមានគេឲ្យ តម្លៃ ហើយគេតែងចាត់ទុកថាមនុស្សស្រីទន់ខ្សោយ នៅតែផ្ទះទៅទើបល្អ។ នៅពេលមានគ្រួសារ ត្រូវចាត់ទុកថាជាមេផ្ទះដែលត្រូវរាប់រងនូវកិច្ចការទាំងអស់ នៅក្នុងផ្ទះ ដូចជាមើលថែរក្សាកូនៗ ដាំបាយទឹក គក់ខោអាវ មើលថែផ្ទះសម្បែង និងការងារផ្ទះផ្សេងៗទៀត។ តើមនុស្សស្រីមិនមានសមត្ថភាពធ្វើរឿងធំទេឬ? តើតម្លៃ សិទ្ធិ និងសមត្ថភាពមនុស្សស្រី គឺស្ថិតនៅលើតែការគិត និងសម្តីរបស់គេ ឬយ៉ាងណា?

វាជាពាក្យសម្តី និងការគិតតាមបែបត្រីមួយកន្រ្ដក ស្អុយមួយស្អុយទាំងអស់ ហើយ។ ហើយវាពិតជាអយុត្តិធម៌ពេកហើយសម្រាប់មនុស្សស្រី ដែលមិនទាន់ បង្ហាញនូវសមត្ថភាពផងត្រូវគេវាយតម្លៃថាទន់ខ្សោយធ្វើអ្វីមិនបានហើយ។ ជាការពិត តម្លៃនិងសមត្ថភាពគឺមិនមែនស្ថិតនៅលើពាក្យសម្តីរបស់ អ្នកដទៃ នោះ ទេ គឺស្ថិតនៅលើខ្លួនយើងផ្ទាល់ ។ ជាក់ស្តែងបើយើងក្រលេកមើលលទ្ធផល និង ភាពជោគជ័យរបស់មនុស្សស្រីក្នុងពេលបច្ចុប្បន្នបានស្តែងឲ្យឃើញច្បាស់ពី សមត្ថភាព របស់មនុស្សស្រីដែលពួកគាត់ពិតជាមានសមត្ថភាពធ្វើរឿង ដែល អស្ចារ្យ និងហ៊ានធ្វើអ្វីដែលអ្នកដទៃគិតថាមនុស្សស្រីមិនអាចធ្វើបាន។ ជាក់ស្ដែង អ្នកស្រី គង់ សូរីតា ដែលជាម្ចាស់អាជីវកម្មមួយរូបបានផ្ដល់បទសម្ភាសន៍ ដល់ ក្រុម អ្នកស្ម័គ្រចិត្តអាឡាដាំង ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងបញ្ជាក់ថា មនុស្សស្រីក៏មានសមត្ថភាពមិនចាញ់បុរសដែរ។ សព្វថ្ងៃអ្នកស្រីគឺជានារីជំនួញ ម្នាក់ ដែលមានក្រុមហ៊ុនបីនៅក្នុងដៃ ដែលទីមួយគឺក្រុមហ៊ុន Ocean Teachnology ទាក់ទងនឹងការលក់ប្រព័ន្ធ GPS ដែលបានចាប់ផ្តើមនៅឆ្នាំ២០១០ ទីពីរ ក្រុមហ៊ុន លក់សម្លៀកបំពាក់ស្រ្តីមានផ្ទៃពោះ និងចែកចាយសម្លៀកបំពាក់កូនក្មេង ហើយ ទីបី គឺបងស្រីបើកជាសាលាបង្រៀនក្មេងៗឈ្មោះថា Bluebird International School។ អ្នកស្រីបានលើកឡើងថា ទម្រាំតែទទួលបានជោគជ័យអ្នកស្រីបានជួបឧបសគ្គជា ច្រើន ដូចជា  គ្រួសារមិនសូវគាំទ្រ កត្តាពេលវេលា ព្រោះត្រូវគិតពីអាជីវកម្មផង ហើយ ខ្លួនជាមនុស្សស្រី ដូច្នេះត្រូវគិតពីគ្រួសារផង។ ម្យ៉ាងទៀតអ្នកស្រីក៏បាន ណែនាំ ប្រាប់ពីឧបសគ្គចំនួនបីដែលនារីៗត្រូវជួបក្នុងការបើកអាជីវកម្ម៖

-ទីមួយ កត្តាខ្លួនឯង គឺត្រូវសាងសមត្ថភាពបន្ថែមនៅអ្វីដែលខ្លួនខ្វះ។

-ទីពីរ កត្តាគ្រួសារ គឺត្រូវធ្វើឲ្យគ្រួសារជឿជាក់ រែកពន់ការងារផ្ទះ មើលថែ គ្រួសារ។

-ទីបី គឺកត្តាសង្គមដែលតែងតែត្រូវបានគេចាំមើលចំណាំ និងប្រៀបធៀប ជាមួយ បុរស។

អ្នកស្រីបន្ថែមទៀតថា ទោះបីជាជួបការលំបាកយ៉ាងណា អ្នកស្រីតែងតែ មានការតស៊ូ អត់ធ្មត់ ទោះជួបការលំបាក មិនបាក់ទឹកចិត្តក្នុងការជំនះរាល់ ឧបសគ្គដើម្បីសម្រេចគោលដៅឡើយរហូតមានអាជីវកម្មបីក្នុងដៃដែលនេះសរ បញ្ជាក់ថា មនុស្សស្រីគឺមិនអន់ដូចអ្វីដែលមនុស្សគិតនោះទេ។ សមត្ថភាពរវាង មនុស្ស ស្រី និងមនុស្សប្រុសគឺមិនអាចវាស់ស្ទង់ ឬ វាយតម្លៃគ្រាន់តែពាក្យសម្តី នោះ ទេ មនុស្សប្រុសអាចដឹកនាំបាន មនុស្សស្រីក៏អាចដឹកនាំបានដែរ ។ ទោះបីជា កម្លាំង កាយមនុស្សស្រីខ្សោយជាងមនុស្សប្រុស មិនមែនបានន័យថា កម្លាំង ប្រាជ្ញា របស់ មនុស្សស្រីខ្សោយឯណា។ មួយវិញទៀត អ្នកស្រីក៏បានលើកទឹកចិត្តចំពោះ សុភាព នារីយើងថា “អ្វីដែលយើងអាចធ្វើបានទីមួយ គឺត្រូវគិតថា អ្វីដែលបុរស អាច ធ្វើបានយើងជាមនុស្សក៏អាចធ្វើបានដែរ”។ ហេតុដូច្នេះហើយ យើងជា សុភាព នារី យើងត្រូវតែមានភាពក្លាហានក្នុងការបង្ហាញនូវសមត្ថភាពរបស់យើង ដើម្បីឲ្យមនុស្សគ្រប់គ្នាដឹងថាមនុស្សស្រីពិតជាខ្លាំងមែន។

បន្ទាប់ពីបានដឹងពីភាពជោគជ័យ ការតស៊ូ ភាពក្លាហានក្នុងការកំណត់ គោលដៅ និងជំនះឧបសគ្គរបស់អ្នកស្រី គង់ សូរីតា តើយើងជាមនុស្សស្រីនៅគិត ថា ខ្លួន ឯង ខ្សោយទៀតឬយ៉ាងណា? ខ្លាចក្នុងការកំណត់គោលដៅខ្ពស់ មិនជឿ ជាក់ លើសមត្ថភាពខ្លួនឯងឬយ៉ាងណា? បើមានអារម្មណ៍បាក់ទឹកចិត្ត គិតខ្លួនឯង ធ្វើមិន បានទេ សូមក្រលេកមើលទៅកាន់អ្នកស្រី សូរីតា  គាត់ក៏ជាមនុស្សស្រី គាត់ អាច ធ្វើរឿងដ៏អស្ចារ្យបាន ចុះយើងជាមនុស្សស្រីដូចគ្នាម្តេចក៏គិតថាធ្វើមិនបាន។ ដូច្នេះហើយ យើងត្រូវតែលើកទឹកចិត្តខ្លួនឯង មានភាពជឿជាក់លើសមត្ថភាព ខ្លួន ឯង ឲ្យតម្លៃខ្លួនឯង និងបញ្ចេញសមត្ថភាពដែលខ្លួនឯងមាន ដើម្បីឲ្យគេមើលថា មនុស្ស ស្រី គឺពូកែ និងអស្ចារ្យ។ ជាចុងក្រោយ អ្នកស្រីក៏មានជាមតិក្នុងការលើក ទឹក ចិត្តដល់សុភាពនារីទាំងឡាយថា “ខ្ញុំស្រីចង់ឲ្យស្រ្តីខ្លួនឯង ចេះតស៊ូដើម្បីក្តី សុបិន្ត របស់ខ្លួន ចេះកំណត់គោលដៅអនាគតឲ្យបានច្បាស់លាស់ ចេះអត់ធ្មត់ អត់ធន់ គ្រប់ ស្ថានភាព ខិតខំប្រឹងសាងចំណេះដឹងឲ្យបានច្រើន ដែលប្រកបដោយ សមត្ថភាព”។ ហើយអ្នកស្រីបានបន្ថែមថា “កុំនៅអាល័យតែតូចចិត្ត បើនៅតែ នៅ តូចចិត្ត តើយើងនឹងធ្វើអ្វីឲ្យកើតឡើងដែរអត់? ដូច្នេះបើយើងចង់ឲ្យគេកត់ សម្គាល់ យើង យើងចង់ងើបពីកន្លែងដែលគេមិនឲ្យតម្លៃស្រ្តី យើងត្រូវតែងើបឡើង មិនអាចគេងយល់សប្តិទៀតនោះទេ”។

Team members:

Ms. SOPHEAK Raksmy
Ms. MEAS Socheata
Mr. SOUN Chanpanha
Ms. VORN Pichchanrathna
Mr. YANG Sopheaktra
Ms. PHAN Putheary
Mr. PHANITH Ketekun
Ms. SIN Chanrozana
Mr. VET Seanghai
Ms. SOK Kakronatepy

Team Leaders:

Mr. Neang Sokty
Ms. PUTH Samporscheakriya

Supervisor: Mr. SANN Sereyvutha

Facebook Comments