ឱកាសទទួលបានអាហារូបករណ៍ក្នុងស្រុកថ្នាក់បរិញ្ញាបត្រ តាមរយៈអង្គការសម្រេចសុបិនកុមារ

អង្គការសម្រេចសុបិនកុមារ ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០នាក់ សម្រាប់តែបេក្ខជនដែលកំពុងសិក្សាថ្នាក់ទី១២ ឬបេក្ខជនដែលមានសញ្ញាបត្រទុតិយភូមិរួចហើយជាំមួយសុពលភាពរយៈពេល៣ឆ្នាំ តែមិនទាន់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅឡើយ នៅទូរទាំងប្រទេសកម្ពុជា ដើម្បីអោយពួកគេបានបន្តការសិក្សាតាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យគោលដៅ ស្ថិតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា

លក្ខខណ្ឌ៖

  • បេក្ខជនជាជនជាតិខ្មែរទាំងពីរភេទ
  • មានអាយុមិនលើសពី២៥ឆ្នាំ គិតត្រឹមថ្ងៃផុកកំណត់ដាក់ពាក្យ
  • សិក្សាកំពុងរៀនថ្នាក់ទី១២​ នៅតាមវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ឬអតីតសិស្សដែល​មាន​សញ្ញាបត្រទី១២ (មានសុពលភាព៣ឆ្នាំ) កំពុងរៀនបំប៉ន ឬបម្រើការងារតាមស្ថាប័នផ្សេងៗ រួម​មានស្ថាប៏នរដ្ឋ ស្ថាប័នឯកជន ឬអង្គការសង្គមស៊ីវិល … ដែលគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់​បរិញ្ញាបត្រនៅភ្នំពេញ
  • មានប្រវត្តិតស៊ូរៀនសូត្រ មកពីគ្រួសារមានជីវភាពលំបាក និងខ្វះការឧបត្ថម្ភ
  • មិនធ្លាប់បានសិក្សាថ្នាក់បរិញ្ញាបត្រពីមុនមក និងមិនទទួលបានការឧបត្ថម្ភណាផ្សេងក្នុងអំឡុងពេលទទួលអាហារូបករណ៍ពីអង្គការសម្រេចសុបិនកុមារកម្ពុជា
  • មានមនសិការ និងឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
  • មានសមត្ថភាពប្រឡងចូលតាមសាកលវិទ្យាល័យដែលបានកំណត់ខាងក្រោម (មាននៅក្នុងពាក្យស្នើសុំ)
  • ផ្ដល់អាទិភាពដល់អ្នកធ្លាប់មានបទពិសោធន៍ការងារ ជាពិសេសការងារសហគមន៍

ការឧបត្ថម្ភ៖

  • ថ្លៃសិកក្សាតាមសាកលវិទ្យាល័យ ឬវិទ្យាស្ថានគោលដៅ
  • ថ្លៃសម្ភារៈសិក្សា និងឯកសណ្ឋាន
  • ថ្លៃបំណាយប្រចាំថ្ងៃ (ជួលផ្ទះ ទឹក ភ្លើង អាហារ) និងចំណាយផ្សេងៗ
  • ថ្លៃធានារ៉ាប់រង (គ្រោះថ្នាក់ និងសុខភាព)

ផុតកំណត់ថ្ងៃទី៣០ មិថុនា ២០១៨។

ការដាក់ពាក្យស្នើសុំ

  • បេក្ខជនអាចសុំពាក្យ និងដាក់ពាក្យនៅទីស្នាក់ការអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរៀប ផ្លូវជាតិលេខ៦ ច្រកចូលសណ្ឋាគារ Angkor Palace Resort & Spa ខាងក្រោយការិយាល័យ​អគ្គីសនី សៀមរាបចាស់ (Tel: ០៧៨ ៧០៨ ៦៩៣/០៦៩ ២៧៨៧៩៣/០៦៣ ៦៤៨៥ ៨៨៨
  • ឬបេក្ខជនអាចទាញយកពាក្យតាម៖ https://drive.google.com/file ។ និងផ្ញើពាក្យទៅកាន់ Email: [email protected] ឬតាមរយៈការផ្ញើទៅកាន់ហ្វេសប៊ុក (ថតអោយច្បាស់) CD Higher Education Cambodia។

សម្រាប់ព័ត៌មានលម្អិត និងពាក្យស្នើសុំ៖ CD Higher Education Cambodia

Facebook Comments