​វគ្គ​បណ្ដុះបណ្ដាល «Overseas Chinese Teachers Training» នៅប្រទេសចិន

សាកលវិទ្យាល័យ​យូណាន (Yunnan University) នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល «Overseas Chinese Teachers Training» សម្រាប់​គ្រូបង្រៀន​ភាសា​ចិន ថ្នាក់​បឋម និង​មធ្យម នៅ​ថ្ងៃទី ០៨ ដល់ ២២ ខែ​កក្កដា ឆ្នាំ២០១៨ នៅ​ខេត្ត​យូណាន ប្រទេសចិន ។

ភាគីចិនអញ្ចើញគ្រូជនជាតិខ្មែរដែលបង្រៀនភាសាចិន ចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើដោយភាគីចិនទទួលបន្ទុកចំណាយលើការហូបចុក ស្នាក់នៅ និងធ្វើដំណើរក្នុងស្រុក ចំណែកឯសំបុត្រយន្តហោះទៅមកជាបន្ទុករបស់អ្នកចូលរួម។

លក្ខខណ្ឌ៖

  • ជាគ្រូបង្រៀនភាសាចិននៅតាមសាលា ដែលមានអាយុក្រោម៦០ឆ្នាំ និងមានសុខភាពល្អ
  • ជាជនជាតិខ្មែរ ដែលមានជំនាញភាសាចិនចាប់ពីកម្រិត HSK3 ឡើងទៅ
  • ទទួលបានការឧទ្ទេសនាមពីវិទ្យាស្ថានខុងជឺនៅកម្ពុជា ឬស្ថានទូតចិន ប្រចាំកម្ពុជា

ផុត​កំណត់ ៖ ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០១៨

ចុះឈ្មោះ​តាម​គេហទំព័រ ៖ http://kzxylocalteacher.hanban.org

Facebook Comments