អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឆ្នាំ​សិក្សា​២០១៨

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ផ្ដល់​អាហារូបករណ៍​​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ លើ​ឯកទេស Urban Water & Sanitation Engineering ចំនួន ២០​កន្លែង​សម្រាប់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​១០​កន្លែង​សម្រាប់​និស្សិត​ដែល​មក​ពី​សកលវិទ្យាល័យ​ផ្សេងទៀត​​​។

ចំពោះនិស្សិត ITC៖

និស្សិតដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យខាងក្រោមនឹងចាប់ផ្ដើមពី M2

  • Faculty of Hydrology and Water Resources Enineering
  • Faculty of Chemical Engineering and Food Technology
  • Faculty of Geo-resouces and Geotechnical Engineering
  • Faculty of Civil Engineering

ចំពោះនិស្សិតក្រៅពី ITC៖

បេក្ខជនត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ ឬមានតម្លៃស្មើនៅក្នុងវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មមានជាអាថ៌ Civil Engineering, Irrigation Engineering, Water Resources Engineering, Environment Science, Agricultural Engineering and Science, Chemistry and Biological Science។

ក្រោមគម្រោង AFD និស្សិតអាហារូបករណ៍ទាំង៣០រូបនឹងទទួលបាន៖

  • ថ្លៃសិក្សា
  • ប្រាក់ឧបត្ថម្ភប្រចាំខែ $២៥០
  • កម្មវិធីហ៊ាត់ការនៅសហភាពអ៊ឺរ៉ុប ជប៉ុន និងប្រទេសអាស៊ាន
  • ប្រាក់ឧបត្ថម្ភក្នុងការសរសេរនិក្ខេបទថ្នាក់អនុបណ្ឌិត
  • ថ្លៃសៀវភៅ

កាលបរិច្ឆេទសំខាន់ៗ៖

  • កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ខែ​សីហា ឆ្នាំ​២០១៨
  • ប្រកាសលទ្ធផល៖ ខែកញ្ញា ២០១៨
  • ចាប់ផ្ដើមចូលរៀន៖ ខែតុលា ២០១៨

Facebook Comments