ដំណើរកំសាន្តជំរំតង់សប្បុរធម៌លើកទី២ នៅខេត្តកំពត

នៅថ្ងៃទី១៧-១៨ មិថុនា ២០១៨ CFE នឹងរៀបចំដំណើរកំសាន្ត ជំរំតង់សប្បុរសធម៌ (១យប់ ២ថ្ងៃ) នៅទឹកដីខេត្តកំពត។

+ធ្វើដំណើរទៅមក អាហារ៥ពេល ជិះគោយន្ត ចែកសម្ភារៈសិក្សា ដាំកូនឈើ ជិះទូកតាមមាត់សមុទ្រទៅទស្សនា និងលេងឆ្នេរ ព្រមទាំងដាំដើមកោងកាង១០០ ដើម លេងទឹកសមុទ្រ អាំងសាច់ ដុតដំឡូង លេងហ្គេមកំសាន្ត និងរាំកំសាន្តជុំវិញភ្នក់ភ្លើង។

កម្មវិធីកំសាន្តសប្បុរសធម៌លម្អិតមានដូចខាងក្រោម៖
– ចែកសម្ភារៈសិក្សាដល់សិស្ស ៤០០ នាក់ នៅសាលាបឋមសិក្សាតាស្វាយ និងចំការមន ដែលជាសាលាដ៏ខ្វះខាតនៅស្រុកឈូក ខេត្តកំពត
– ជួយការងារសហគមន៍ក្នុងសាលាដូចជា ៖ ធ្វើ (របងសាលា និងផ្សេងៗទៀត (Optional)
– លេងទឹកសមុទ្រដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រកំពត
– បោះតង់លើវាលស្មៅខៀវខ្ចី (នៅចន្លោះជ្រលងភ្នំជុំវិញ និងខ្យល់អាកាសត្រជាក់ល្អ)
– ធ្វើសមាធិអប់រំចិត្តឲ្យស្ងប់
– អាំងសាច់ (សាច់គោ) ដុតដំឡូងក្នុងភ្នក់ភ្លើង រាំ និងលេងហ្គេមកំសាន្តផ្សេងៗ
– គេងក្នុងតង់លើវាលស្មៅ (ខ្យល់អាកាសធាតុត្រជាក់)
– ដាំកូនឈើជុំវិញសាលាសហគមន៍ចំនួន ២០០ ដើម ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន និងភាពបៃតង់នៃសហគមន៍
– ដាំដើមកោងកាង ១០០ដើម ជុំវិញសហគមន៍ត្រពាំងសង្កែ ជាប់មាត់សមុទ្រកំពត
– ធ្វើដំណើរដោយជិះទូកកាត់តាមសមុទ្រដើម្បីមើលទេសភាព
– ដំណើរទៅលេងកំសាន្តឆ្នេសមុទ្រកែប
– ជិះទូកមើលទេសភាពព្រៃកោងកាងដ៏ស្រស់បំព្រងខៀវខ្ចី (ថវិកាខ្លួនឯង)
– ដំណើរផ្សងព្រេងទៅភ្នំត្រជាក់ធម្មជាតិភ្នំកំពង់ត្រាច ដោយថ្មើរជើង និងមើលជីវភាពរស់នៅក្នុងភូមិ
– សិក្សារៀនសូត្រពីជីវៈភាពរស់នៅរបស់សហគមន៍ និងសិក្សាពីបរិស្ថានការងារសង្គម
– ចែករំលែកគ្នាទៅវិញទៅមកពីចំណេះដឹងថ្មីៗ រវាងយុវជន និងយុវជន
– ងូតទឹកលេងកំសាន្ត និងផ្សេងៗជាច្រើនទៀត

+ ចំណាយត្រឹមតែ ៣៥ ដុល្លារ នឹងទទួលបាន៖
– ការធ្វើដំណើរទៅមក ដោយរថយន្តក្រុងថ្មីទំនើប មាន insurance, WiFi, Karaoke
– ហូបអាហារសាមគ្គីរួមគ្នា ៥ពេល
– មានតង់ ដែលអាចគេងគ្នាបាន ៣ នាក់
– មគ្គុទេសនាំផ្លូវ ថ្នាំពេទ្យ និងសម្ភារៈសង្រ្គោះបឋម
– សម្ភារៈសិក្សាសំរាប់ចែកសិស្សក្នុងសាលា
– កូនឈើ (ក្រញូង ប៉េង កណ្ដឹងដំរី និងដើមកោងកាង) សរុប ៣០០ ដើម
– ដាក់សៀវភៅសិក្សាក្នុងបណ្តាល័យ និងជួយឧបត្ថម្ភដល់សាលាដ៏ក្រីក្រ
– ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមក្នុងការមនុស្សធម៌ពី CFE

* អ្នកចួលរួមដំណើរកំសាន្តត្រូវត្រៀមសម្លៀកបំពាក់សំរាប់ងូតទឹក លេង ស្បែកជើងឃ្លប់ (ជ័រ) ដែលអាចដើរតាមភ្នំ និងឆ្លងទឹកបាន។
– កន្លែងបោះតង់មានសុវត្ថិភាព សន្តិសុខ មានភ្លើង និងបន្ទប់ទឹក។
– ទទួលបានអាវយឺត ដ៏ស្រស់ស្អាតម្នាក់ ១ ផងដែរ
-សូមកុំភ្លេចទំនាក់ទំនងចូលរួមក្នុងដំណើរផ្សងព្រេងការងារមនុស្សធម៌ និងកំសាន្តនេះ មកអង្គការ CFE ដោយផ្ទាល់ ។

* ទំនាក់ទំនងចុះឈ្មោះ និងឧបត្ថម្ភកម្មវិធីបោះជំរំសប្បុរសធម៌ ៖
• 070 45 87 36 / 010 57 53 23 / 012 54 78 83 ឬអាចចូលទៅបំពេញតាម Link នេះ https://goo.gl/forms/5dIn2LHMaHfBcluq2

*បញ្ជាក់៖ អ្នកចូលរួមទាំងអស់ត្រឹមតែ៨០នាក់ប៉ុណ្ណោះ តោះរួសរ៉ាន់ចុះឈ្មោះចូលរួមឥឡូវនេះ…

#CFEKH
#គុណធម៌សហគមន៍
#យុវជនវ័យឆ្លាតសង្វាតចូលរួមការងារសហគមន៍

Facebook Comments