កម្មវិធីយុវជន និងដំណើរកំសាន្តក្នុងខេត្តបាត់ដំបង

សមាគមគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា ដែលជាភាសាអង់គ្លេស Initiative of Changes Association (IofC Cambodia) គឺជាបណ្តាញសមាគមគំនិតផ្តួចផ្តើមអន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសមាគមនេះបានប្រកាន់ខ្ជាប់នូវគុណតម្លៃបួន គឺ ភាពស្មោះត្រង់ ភាពបរិសុទ្ធ ភាពមិនអត្មានិយម និងសេចក្តីស្រលាញ់ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន។ ក្នុងប្រទេសកម្ពុជា សមាគមគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរ បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ហើយបានដើរតួនាទីជាសមាគមអ្នកធ្វើការងារស្ម័គ្រចិត្ត (ក្រៅរដ្ឋាភិបាល​ និងមិនស្វែងរកប្រាក់ចំណេញ)​ ដើម្បីជាការចូលរួមចំណែកក្នុងផ្នែកដ៏តួចមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។

សមាគមគំនិតផ្តួចផ្តើមនៃការផ្លាស់ប្តូរ បានរៀបចំឱកាសពិសេស ជាក់ស្តែងគឺ កម្មវិធីយុវជន និងដំណើរកំសាន្តក្នុងខេត្តបាត់ដំបង ដើម្បីទទួលបាននូវបទពិសោធន៍ជីវិតថ្មីៗ ចំណេះដឹងល្អៗ និងសកម្មភាពសប្បាយរីករាយផ្សេងទៀត។

កាលបរិច្ឆេទ៖ ថ្ងៃទី១៥-១៨ ខែមិថុនា ឆ្នាំ២០៨ (ចេញដំណើរនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅម៉ោង ១ រសៀល)

តម្លៃចូលរួមកម្មវិធីនេះ៖ ៥៥ ដុល្លាអាមេរិក (រួមមានថ្លៃធ្វើដំណើរទៅមក ថ្លៃស្នាក់នៅបីយប់ ថ្លៃអាហារ ៩ ពេល និងថ្លៃផ្សេងៗទៀតទាក់ទងនឹងកម្មវិធី លើកលែងតែការចំណាយផ្ទាល់ខ្លួន)

ប្រសិនជាមានចំណាប់អារម្មណ៏ចង់ឈ្មោះចុះចូលរួមកកម្មវិធីនេះ និងសម្រាប់ការទទួលបានព័ត៌មានលម្អិតបន្ថែមទៀត សូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 070 302 222 / 069 334 003 /015235566

សូមអរគុណ !!!

Facebook Comments