អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សានានា ឆ្នាំ​សិក្សា២០១៨-២០១៩

សេចក្ដី​ជូនដំណឹង​ស្ដីពី ការ​ជ្រើសរើស​អាហារូបករណ៍​ឱ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា ឆ្នាំ​សិក្សា ២០១៨-២០១៩។ អាហារួបករណ៍សរុបដែលក្រសួងធ្វើការជ្រើសរើសមានរហូតដល់៨៧២១នាក់សម្រាប់ឆ្នាំ​សិក្សា ២០១៨-២០១៩។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកជា៤ផ្នែករួមមាន៖

  • សិស្សទូទៅ ចំនួន ៥២៣៣៧នាក់
  • សិស្សអាទិភាពនារី ចំនួន១២០១នាក់
  • សិស្សអាទិភាពក្រីក្រ ចំនួន១៦១៦នាក់
  • សិស្សអាទិភាពតំបន់ជួបការលំបាក ចំនួន៥៥៧នាក់

បេក្ខជនទាំងអស់អាចជ្រើសរើសគ្រឹះស្ថានទាំងឯកជន និងរដ្ឋដែលរួមមាន៖

  • គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន១៨
  • គ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន២០

លក្ខខ័ណ្ឌ​បេក្ខជន៖

  • ជា​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី​១២ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា និង​បេក្ខជន​ស្វ័យរិន​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨។
  • សម្រាប់​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​ចាស់ ដែល​មាន​បំណង​ចុះ​ឈ្មោះ​សុំ​អាហារូបករណ៍​ចូល​រៀន​មុខ​ជំនាញ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មិន​ត្រូវ​មាន​អាយុ​ច្រើន​បំផុត​២២ ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០១៨។

ឈប់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៨
ទី​កន្លែង​ទទួល​ពាក្យ និង​ដាក់ពាក្យ៖ វិទ្យាល័យ​កំពុង​សិក្សា ឬ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ដែល​គ្រប់គ្រង

សម្រាប់ព័ត៌មានលម្អិត៖ https://drive.google.com/file/d/1rqyNXcIiXn3zhegIxE-cLDWT_8le7yEw/view

Facebook Comments