ការប្រលងប្រណាំងថតវីដេអូ ក្រោមប្រធានបទ “កំណប់សហគមន៍ ជំរំទេសចរណ៍”

ក្រុមដើរព្រៃ និង Pakka បានបង្កើតចលនាប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍លើកទី១ ក្រោមប្រធានបទ​ “កំណប់សហគមន៍ ជំរំទេសចរណ៍” ក្នុងគោលបំណងជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជនក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។

បេក្ខជនទាំអអស់អាចដាក់ពាក្យចូលរួមប្រឡងប្រណាំងវីដេអូនិងត្រូវគោរពតាមនីតិវិធីដូចខាងក្រោម៖

គោលការណ៏នៃការផលិត
​ការផលិតវីដេអូត្រូវគោរពតាមគោលការណ៏ទាំង៦ចំនុច៖

  1. សេវាកម្មនៃសហគមន៏
  2. បរិស្ថានស្អាតនៃសហគមន៏
  3. បដិសណ្ឋានកិច្ចល្អរបស់សហគមន៏
  4. សម្រស់ទេសភាពរបស់សហគមន៏
  5. ផលិតផលរបស់សហគមន៏
  6. ជំនឿ ប្រពៃណី និងវប្បធម៍របស់សហគមន៏

ការផលិតវីដេអូត្រូវមានរយៈពេលពី ៣នាទី ទៅ ៥នាទី​

ដំណាក់កាលទាំងអស់មាន៥ ដែលបានលម្អិតនៅក្នុង https://goo.gl/forms/Fwzi4oM0zDGecGCJ3

10ក្រុម ដែលបានជ្រើសរើសត្រូវធ្វើដំណើរទស្សនកិច្ចនៃការថតដែលមានរយៈពេល ៤យប់ ៥ថ្ងៃ ដែលរៀបចំដោយ ក្រសួងទេសចរណ៍ សហការរៀបចំ PAKKA និង ក្រុមដើរព្រៃ

ក្រសួងទេសចរណ៍និងរៀបចំពិធីប្រគល់រង្វាន់ ដល់ជ័យលាភី ចលនាប្រឡងប្រណាំងវីដេអូលើកទី១
រង្វាន់សម្រាប់ជ័យលាភីត្រូវទទួលបានគឺ៖

  • លេខ១៖ ៨០០ ដុល្លា
  • លេខ២៖ ៤០០ ដុល្លា
  • លេខ៣៖ ៣០០ ដុល្លា

សម្រាប់ការចុះឈ្មោះ និងពត៍មានបន្ថែម https://goo.gl/forms/Fwzi4oM0zDGecGCJ3 ឬចុះឈ្មោះ ដោយអ៊ីម៉ែល CV និងវីដេអូខ្លីអំពីបេក្ខជនទៅកាន់ [email protected]

ពត៍មានលំអិត ០១០ ៦៥៣ ៧៨៩ ,០១៥ ២៤២ ១៦៨ , ០៩២ ៦៩៩ ៧៣៣

FB Page: Der Prey – ដើរព្រៃ

Facebook Comments