កម្មវិធី​អាហារូបករណ៍​សម្រាប់​កិច្ចការ​​​ស្រាវជ្រាវ​រយៈ​ពេល​ខ្លី​ក្នុង​ប្រទេសជប៉ុន ឆ្នាំ​២០១៩

មូលនិធិ Matsumae International Foundation បាន​ផ្ដល់​អាហារូបករណ៍​សម្រាប់​​កិច្ចការ​ស្រាវជ្រាវ​ដល់​បេក្ខជន​ចំនួន​២០​រូប​ទូទាំង​ពិភពលោក ដើម្បី​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ក្នុង​ប្រទេស ជប៉ុន​​រយៈ​ពេល​ពី​៣ ទៅ​៦​ខែ​។ ​

ការសិក្សាស្រាវជ្រាវទៅលើវិទ្យាសាស្ត្រធម្មជាតិ (Natural science), វិស្វកម្ម, និងវេជ្ជសាស្ត្រជាអាទិភាពដំបូង

លក្ខខណ្ឌ៖

  • មានសញ្ជាតិក្រៅពីជប៉ុន
  • មានលិខិតអញ្ជើញពីវិទ្យាស្ថានដែលទទួលនៅជប៉ុន
  • មានសញ្ញាបត្របណ្ឌិត ឬមានការទទួលស្គាល់ពី MIF ដែលមានតម្លៃស្មើ
  • មានអាយុស្មើ ឬតិចជាង៤៩ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស ឬជប៉ុនជ្រៅជ្រះ
  • មិនធ្លាប់ស្នាក់នៅប្រទេសជប៉ុន (លើកលែងតែស្នាក់នៅក្នុងរយៈពេលខ្លី ដូចជាចូលរួមសន្និសិទជាដើម។
  • ត្រូវតែមានការងារនៅក្នុងប្រទេសកំណើត និងត្រូវតែត្រលប់មកប្រទេសកំណើតវិញនៅពេលដែលបញ្ចប់កម្មវិធី
  • មានសុខភាពល្អ

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨

Matsumae International Foundation ទទួលសំណុំបែបបទតែតាមរយៈប្រែសណីយ៍តែប៉ុណ្ណោះ។ សំណុំបែបបទទាំងនោះទៀតសោតត្រូវតែទៅដល់អោយបានមិនម៉ោង១៧:០០ នៃថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ ម៉ោងនៅក្នុងប្រទេសជប៉ុន។

សម្រាប់​ព័ត៌មាន​បន្ថែម៖ http://www.mif-japan.org/fellowship/announcement/?hl=enhttp://www.mif-japan.org/wp-content/uploads/2015/05/AE2019.pdf

​បំពេញ​ពាក្យ៖  http://www.mif-japan.org/fellowship/form/?hl=en

Facebook Comments