កម្មវិធី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​សិក្សា​២០១៨-២០១៩

កម្មវិធី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ Malaysian Technical Cooperation Program (MTCP) នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​សិក្សា​២០១៨-២០១៩

​រដ្ឋាភិបាល​ម៉ាឡេស៊ី​ស្នើ​និស្សិត​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ASEAN Master Scholarship នៅ​សកលវិទ្យាល័យ​ទាំង​១៩ នៅ​ប្រទេស ម៉ាឡេស៊ី។

ជំនាញសិក្សាដែលជាអាទិភាពរួមមាន៖

 • សេដ្ឋកិច្ច
 • គ្រប់គ្រងគម្រោង
 • អភិបាលកិច្ច
 • ទំនាក់ទំនងអន្តរជាតិ
 • គោលនយោបាយសាធារណៈ
 • កសិកម្ម និងជលផល
 • សិក្សាសានាអ៊ីស្លាម
 • វិស្វកម្ម

លក្ខខណ្ឌ៖

 • មានអាយុក្រោម៤៥ឆ្នាំ
 • ជាប់លេខ២នៅក្នុងថ្នាក់ (សិស្សពូកែ) ឬមាន GPA៣.៥/៤.០០ នៅថ្នាក់បរិញ្ញាបត្រ សម្រាប់បេក្ខជនដែលដាក់ពាក្យសិក្សាថ្នាក់អនុបណ្ឌិត
 • មានពិន្ទុបញ្ជាក់ពីកម្រិតភាសាអង់គ្លេស (មិនអោយលើសពី២ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ) (IELTS៦.៥, TOEFL PBT ៥៨០, TOEFL CBT ២៣០, TOEFL iBT ៩២ យ៉ាងតិច)
 • ត្រូវមានសុខភាពល្អ
 • សរសេរ Proposal ទាក់ទងនឹងផ្នែកនៃការសិក្សា និងចំណាប់អារម្មណ៍នៃប្រទេសម៉ាឡេស៊ី (សម្រាប់កម្មវិធីសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ)

សម្រាប់ព័ត៌មានលម្អិត៖ brochure and

សម្រាប់ពាក្យស្នើសុះ៖ application form

Official website: http://mtcp.kln.gov.my/events/news

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​តាម​ E-mail៖ [email protected]

Facebook Comments