សេចក្ដីប្រកាសព័ត៌មានស្ដីពីការបង្កើតកម្មវិធី “Digital Marketing”

ហេតុអ្វីសហគ្រិនវៃឆ្លាតត្រូវតែ​យល់ដឹងអំពី Digital Marketing?សហគ្រាសទាំងអស់នោះ បានខិតខំរិះរកនូវវិធីសាស្រ្តថ្មីៗ ធ្វើយ៉ាងណាដើម្បីធ្វើយ៉ាងណាឲ្យផលិតផលរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រនៅក្នុងទីផ្សារសព្វថ្ងៃ។​ ទន្ទឹមនឹងនេះ​ ការរីកចម្រើននៃបច្ចេកវិទ្យាDigital   អ្នករកស៊ីមួយចំនួនបាន​បង្កើតនូវរបររកស៊ីរបស់ពួកគេនៅលើប្រព័ន្ធinternet និង social media ដូចជា Facebook,  Instagram ជាដើម។ ដូច្នេះហើយ អ្នកគួរតែស្គាល់ពី Digital Marketing ព្រោះថាវាជាចំនុចសំខាន់ មួយដែលដែលមិនអាចខ្វះបានសំរាប់អាជីវកម្មជោគជ័យទាំងឡាយក្នុងសម័យកាលនេះ ដើម្បីទទួលភាពជោគជ័យក្នុងការប្រកួតប្រជែង នៅលើទីផ្សារ។

ជាការពិតណាស់ INSPIRED.Cambodia គឺជាអង្គភាពមួយសំរាប់ជម្រុញនិងលើកទឹកចិត្តឲ្យអ្នកជំនាន់ក្រោយរីកចម្រើន និងកាន់តែប្រសើរឡើងនោះក៏បានបង្កើតគំរោង Impact Sharing ឡើងក្នុងគោលបំណងចែករំលែកជំនាញ និងចំណេះដឹងទៅឲ្យអ្នក ចូលរួមតាមរយ:ការអញ្ជើញវាគ្មិនល្បីៗ​មកចូលរួមចែករំលែកនិងផ្ដល់ការអនុវត្តខ្លះៗ ជូនទៅដល់អ្នកចូលរួមផងដែរ។ Impact Sharing ជាកម្មវិធីចូលរួមដោយសេរីដោយនឹងធ្វើឡើងក្រោមប្រធានបទ “Digital Marketing” នឹងប្រារព្ធឡើងនាថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨ ដែលមានទីតាំងនៅ CKCC (Seminar room B) ចាប់ពីម៉ោង ២ ដល់ ៥ល្ងាច។

ចុះឈ្មោះឥលូវនេះតាមរយ៖ https://goo.gl/forms/lGLALki7Va8dBtWO2

អាស្រ័យហេតុនេះ សូមលោក​ អ្នកស្រីមេត្តាជ្រាបជាពត៌មាននិងផ្ដល់ជាកិតិ្តយសដើម្បីផ្សព្វផ្សាយដល់ សាធារណជន ​ឲ្យមកចូលរួមទស្សនាដោយក្ដីរីករាយ។

លេខទូរស័ព្ទទំនាក់ទំនង៖

  • ០១៥ ៩១២​ ៩៩៩
  • ០៨៥ ៩១២ ៩៩៩

Facebook Comments