កម្មវិធីសប្បុរសធម៌លើកទី១៤ ខេត្តបាត់ដំបង

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដល់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨

កម្មវិធីសប្បុរសធម៌លើកទី១៤ ធ្វើឡើងក្នុងគោលបំណងស្វែងរកវិភាគទានដើម្បីជួយសាលារៀនដែលខ្សត់ខ្សោយ និងជាការឧបត្ថម្ភ ក៏ដូចជាជំរុញលើកទឹកចិត្ត ផ្ដល់ក្តីសង្ឃឹមដល់កុមារជំនាន់ក្រោយ ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាស្រែស្តៅ និងសាលាបឋមសិក្សាប៊ូរុនមុខបួន ​ស្ថិតនៅភូមិប៊ូរុន ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានចំងាយប្រមាណ ៣៦០គ.ម ពីរាជធានីភ្នំពេញ។

សាលាបឋមសិក្សាស្រែស្តៅ មាន
.សិស្សសរុប ៧៩នាក់ ស្រី៣៣នាក់
.គ្រូសរុប​ ៣នាក់ ស្រី១នាក់
.ថ្នាក់រៀន ៣បន្ទប់

សាលាបឋមសិក្សាប៊ូរុនមុខបួន មាន
.សិស្សសរុប ១១០នាក់​ស្រី៤៥នាក់
.គ្រូសរុប ៤នាក់ ស្រី៣នាក់
.ថ្នាក់រៀន ​៤បន្ទប់

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសប្បុរសជននានាមេត្តាចូលរួមបរិច្ចាកជាសម្ភារៈសិក្សា និងថវិកាតិចតួចក្តីដើម្បីលើកកម្ពស់វិស័យអប់រំកុមារនៅថ្នាក់មូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

ទំនាក់ទំនងបរិច្ចាក៖ 093 357 931 / 077 770 042/ 098 697 718

ចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
.អ្នកចូលរួមត្រូវបង់វិភាគទាន 25$ សម្រាប់ថ្លៃធ្វើដំណើរ ការស្នាក់នៅ និងអាហារ២ថ្ងៃ និង១យប់
.ជួបជុំគ្នានៅមុខពេទ្យកុមារជាតិម៉ោង ៥:០០ ព្រឹក
.អ្នកចូលរួមត្រូវស្តាប់និងអនុវត្តតាមគណៈកម្មការរៀបចំកម្មវិធី
.សូមថែរក្សារបស់មានតម្លៃដោយខ្លួនឯង

ទំនាក់ទំនងចុះឈ្មោះ៖ 078 33 65 75 /070 433 464 /097 312 9797

 

Facebook Comments